ជីវិតកម្សាន្ដ
តារាសម្តែង ពេជ្រ ចរណៃ ដាច់ចិត្តធ្វើរឿងនេះ ដើម្បីរកថវិកាធ្វើបុណ្យសពបុរសវ័យចំណាស់ម្នាក់
ភ្នំពេញ ៖ ដោយមើលឃើញពីការអាណិតអាសូរនិងការខ្វះខាតនៅក្នុងគ្រួសារបន្ទាប់ពីឃើញបុរសវ័យចំណាស់ម្នាក់ ដែលបានស្លាប់ហើយគ្មានលទ្ធភាពធ្វើបុណ្យនោះតារាស្រី ពេជ្រ ចរណៃ បានចេញមុខអំពាវនាវដល់សប្បុរសជន។

ជាក់ស្តែងមុននេះបន្តិច គេឃើញតារាសម្ដែងកញ្ញា ពេជ្រ ចរណៃ បានចេញមុខអំពាវនាវនៅលើគណនីហ្វេសប៊ុករបស់នាង ដោយស្នើដល់បងប្អូននិងអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យជួយចែករំលែក និងបរិច្ចាគថវិកាតាមសន្ធាដើម្បីធ្វើបុណ្យជូនបុរសចំណាក់ម្នាក់ដែលបានមរណភាពនឹងគ្មានថវិកា សម្រាប់ធ្វើបុណ្យ។

បើតាមការបញ្ជាក់ពីកញ្ញា ពេជ្រ ចរណៃ គឺបុរសកម្សត់វ័យចំណាស់រូបនោះ មានឈ្មោះ អ៊ុំ ប្រុស ស៊ុម សឿ បានទទួលមរណភាពកាលពីម្សិលមិញ ហើយដោយសារខ្វះខាតថវិកាក្នុងការរៀបចំពិធីបុណ្យ ទើបខ្ញុំ ពេជ្រ ចរណៃសូមអំពាវនាវដល់សប្បុរសធម៌ ជួយបរិច្ចាគតាមសទ្ធា។

តារាស្រីពេជ្រ ចរណៃបានបន្ថែមថា បុរសវ័យចំណាស់ឈ្មោះ ស៊ុម សឿ បានទទួលមរណភាពក្នុងអាយុ៥៩ឆ្នាំ ដោយសាររោគាពាធ។ តាមរយៈនេះមានមហាជនខ្លះបានបង្ហាញការអាណិតនិងចូលរួមរំលែកទុក្ខផងដែរ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


