ជីវិតកម្សាន្ដ
តារាកំប្លែង នាយ គ្រៀវ ទទួលមរណភាពក្នុងអាយុ៥៩ឆ្នាំ
បន្ទាប់ពីធ្លាក់ខ្លួនឈឺ និងបាត់មុខពីសិល្ប:រយ:ពេលច្រើនឆ្នាំ តារាកំប្លែងនាយ គ្រៀវ ពេលនេះក៏មានដំណឹងដ៏ភ្ញាក់ផ្អើលនិងរន្ធត់ថា នាយបានទទួលមរណភាពហើយ។
បើយោងតាមការបញ្ជាក់ពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឲ្យដឹងថាតារាកំប្លែងជើងចាស់លោក នូ សារុំ ហៅនាយ គ្រៀវ បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ ។

លោក ហេង ឡុង បន្តទៀតថា បច្ចុប្បន្នសព នាយ គ្រៀវ បានតម្កល់នៅគេហដ្ឋានស្ថិតនៅផ្ទះលេខ២៣៩ផ្លូវ៣៥៧ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
តាមរយ:ដំណឹមរណ:ទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតនេះដែរគេឃើញមានអ្នកគាំទ្រ និងមហាជនព្រមទាំងអ្នកសិល្ប:ជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ។

មរណភាពរបស់តារកំប្លែងនាយ គ្រៀវ គឺជាការបាត់បង់នូវធន់ធានសិល្បករមួយរូបផ្នែកកំប្លែងដ៏មានទេពកោសល្យក្នុងបុព្វហេតុលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ និងជាការបាត់បង់នូវស្វាមីឪពុក ជីតា មួយរូបដ៏ល្អនិងជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ផងដែរ ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


