ជីវិតកម្សាន្ដ
គឹម លីហ្សា ប្រកាសបរិច្ចាគថវិកាដែលបានមកពីការលក់ម្ជូរជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា
តារាសម្តែងអ្នកនាង គឹម លីហ្សា បានប្រកាសបរិច្ចាគថវិកាទាំងអស់ដែលបានមកពីការលក់ម្ជូរនៅថ្ងៃបើកហាងថ្មីជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ឹម ជីវ៉ា ។
តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បានលើកឡើងថា មិនសរសើមិនបានតារាសម្តែងអ្នកនាង គឹម លីហ្សា នឹងយកលុយដែលបានមកពីការលក់ម្ជូរទាំងអស់នៅថ្ងៃបើកហាងថ្មី ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោកបន្តថា បងប្អូនស្គាល់ហើយតារាសម្ដែង គឹម លីហ្សា បានបង្ហើបប្រាប់ពេលនេះថា នាងនឹងបើកហាងលក់ម្ជូរក្រឡុក គឹម លីហ្សា មួយទៀតនៅម្តុំមុខវត្តបទុមវតីដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់អ្នកនាងនៅម្តុំ ប៉េង ហួត បឹងស្នោរ មានអតិថិជនច្រើនរួចស្រាច់ហើយ ។

អ្នកនាង គឹម លីហ្សា បានសង្កត់ធ្ងន់ថា ដោយមានអតិថិជនគាំទ្រនេះហើយធ្វើអោយអាជីវកម្មអ្នកនាងមានភាពរីកចម្រើនដល់ថ្ងៃនេះ ទើបសម្រេចចិត្តថា នឹងចំណាយថវិកាបានមកពីការលក់ដូរក្នុងថ្ងៃសម្ភោធរយៈពេល២ថ្ងៃយកទៅផ្តល់ជូន ដល់មន្ទីរពេទ្យគន្ធបុប្ផានៅដើមខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


