ជីវិតកម្សាន្ដ
ស្រាបៀរ អាន់ឆ័រ រូបរាងថ្មីរំលេចពីកិត្តិនាម និងគុណភាពលំដាប់អន្តរជាតិ ដោយរក្សនូវរសជាតិដើមស្រាលស្រទន់ ល្អឥតខ្ចោះតែមួយគត់របស់ខ្លួន
ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវរូបរាងកំប៉ុងថ្មីរបស់ខ្លួនហើយ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងកម្មវិធីសម្ពោធ ដោយមានការចូលរួមជាកិត្តិយសពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងជាទូតសុច្ឆន្ទៈ លោក ខេមរៈ សិរីមន្តនិងតារាបណ្តាញសង្គមជាច្រើនរូបផ្សេងទៀត។

រូបរាងដ៏ស្រស់ស្អាតនេះ ត្រូវបានរំលេចដោយរលកពណ៌ខៀវ នៅលើផ្ទៃកំប៉ុងពណ៌ក្រហមលាយទឹកប្រាក់ដ៏ភ្លឺចែងចាំង ដែលធ្វើឲ្យរូបសញ្ញាយុទ្ធថ្កាកាន់តែលេចធ្លោ ព្រមទាំងបង្ហាញពីភាពស្រាលស្រទន់នៃរសជាតិគុណភាពខ្ពស់នៃស្រាបៀរ អាន់ឆ័រ។


ជាមួយនឹងវិសាលភាពនៃប្រវត្តិនៃការកកើតរបស់ខ្លួន តាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ស្រាបៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរដែលប្រជាជនកម្ពុជានិយមពិសាអស់រយៈពេលជាង ៨៨ឆ្នាំ។ ហើយរូបរាងថ្មីដ៏ស្រស់ឆើតឆាយរបស់ ស្រាបៀរ អាន់ឆ័រ មិនត្រឹមតែឆ្លុះបញ្ចាំងពីកិត្តិនាម ដែលមានអស់រយៈពេលជាយូរលុងមកហើយ តែវាក៏ជាសក្ខីភាពនៃការរីកចម្រើននៃអ្នកជំនាន់ក្រោយផងដែរ។ ស្របៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរដែលតំណាងឲ្យភាពរីករាយនៃការជួបជុំរបស់អ្នករាល់គ្នា។


ការបង្ហាញនូវស្រាបៀរ អាន់ឆ័រ កំប៉ុងថ្មីត្រូវបានប្រារព្ធធ្វើឡើងដោយការសម្តែងរាំយ៉ាងពិសេស សបញ្ជាក់ពីភាពវិវត្តខ្លួនរបស់ស្រាបៀរ អាន់ឆ័រអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ កម្មវីធីនេះក៏មានវត្តមាន កញ្ញា សុភ័ក្រ កុសុម៉ា និងលោក គឿន នភាល័យ ជាពិធីករនៃកម្មវិធីរួមជាមួយនឹងតារាកិត្តិយសជាច្រើនរូបរួមមាន នាយ ព្រែក អ្នកនាង សោម ស្រីនាថ និងលោកសយ សេងហួរ ដែលបានតុបតែងនៅក្នុងស្ទាយនៃរូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ។



ទូតសុច្ឆន្ទៈរបស់ស្រាបៀរ អាន់ឆ័រ លោក ខេមរៈ សិរីមន្ត បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកទៅលើរូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ ថាបានធ្វើឲ្យលោកចងចាំពីអនុស្សាវរីយ៍ល្អៗដែលលោកមានជាមួយនឹងក្រុមគ្រួសារនិងមិត្តភក្តិរបស់លោក។

លោកបាននិយាយថា៖ «ស្រាបៀរ អាន់ឆ័របាននៅជាមួយពួកយើងអស់រយៈពេលជាយូរលុងណាស់មកហើយ វាក៏បានក្លាយជាចំណែកមួយនៃគ្រប់ពេលវេលារីករាយរបស់ខ្ញុំដែរ។ ខ្ញុំពិតជារំភើបនិងរីករាយចំពោះការផ្លាស់ប្តូររូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរង់ចាំស្វាគមន៍ស្រាបៀរ អាន់ឆ័ររូបរាងថ្មីជាមួយខ្ញុំទាំងអស់គ្នាជាមួយនឹងរសជាតិស្រាលស្រទន់ងាយពិសាដូចដើម។»

ដើម្បីប្រារព្ធកម្មវិធីសម្ពោធរូបរាងថ្មីដ៏ឱឡារិកនេះ ស្រាបៀរ អាន់ឆ័របានធ្វើការផ្តល់ជូនយ៉ាងពិសេសទៅកាន់អតិថិជននិងអ្នកគាំទ្ររបស់ខ្លួនជាមួយនឹងការចែកជូនស្រាបៀរ អាន់ឆ័រ ចំនួន៣កេស ដល់អ្នកដែលបានធ្វើការថតរូបរបស់ខ្លួនជាមួយនឹងស្រាបៀរ អាន់ឆ័រ កំប៉ុងថ្មី ផុសនៅលើហ្វេសប៊ុក ជាមួយនឹងពាក្យ #NewLook #SameSmoothTaste៕


អំពីស្រាបៀរ អាន់ឆ័រ
ស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរប្រកបដោយកិត្តិនាមមួយក្នុងចំណោមម៉ាកស្រាបៀរផ្សេងៗទៀតរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ មានដើមកំណើតពីប្រទេសសិង្ហបុរី កេរ្តិ៍ឈ្មោះរបស់ស្រាបៀរ អាន់ឆ័រ បានល្បីរីកសុះសាយនៅជុំវិញសកលលោក។ ជាមួយនឹងការប្តេជ្ញារបស់ខ្លួនក្រោមអត្តសញ្ញាណ «ស្រាបៀរសម្រាប់ពេលវេលាល្អៗ» ស្រាបៀរ អាន់ឆ័របានក្លាយជាស្រាបៀរដ៏ពេញនិយមរបស់ប្រជាជនកម្ពុជា ជាមួយនឹងរសជាតិដ៏ល្អឥតខ្ចោះតែមួយគត់ ស្តង់ដារអន្តរជាតិ។ រសជាតិដ៏ស្រទន់នេះ បានទាក់ទាញអ្នកគាំទ្រមកពីគ្រប់ស្រទាប់និងគ្រប់វិស័យឲ្យកាន់តែនិយមចូលចិត្តនិងគាំទ្រកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងពិតជាមានមោទនភាពចំពោះស្រាបៀរ អាន់ឆ័រ ដែលទទួលបានគាំទ្រយ៉ាងច្រើន និងបានឈ្នះពានរង្វាន់ជាង៣០ ពីជុំវិញពិភពលោក។ ថ្មីៗនេះ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវស្រាបៀរ អាន់ឆ័រវ៉ាយ ផលិតពីអង្ករបាត់ដំបងដ៏ប្រណីតដែលស័ក្តិសមឥតខ្ចោះសម្រាប់ការទទួលទានជាមួយអាហារគ្រប់មុខ។

អំពីក្រុមហ៊ុន ហ៊ិននីគែនកម្ពុជា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមានឈ្មោះដើមថាជា ក្រុមហ៊ុន Cambodia Brewery Limited (CBL) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤។ សព្វថ្ងៃនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានចំណែកទីផ្សារផ្នែកបុព្វលាភនាំមុខគេនិងជាក្រុមហ៊ុនស្រាបៀរឈានមុខគេនៅក្នុងទីផ្សារស្រាបៀរប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ឱកាសការងារជាង ៧០០កន្លែងដល់ប្រជាជនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផលិត ចែកចាយ និង ដាក់ចេញលើទីផ្សារនូវម៉ាកស្រាបៀរទាំងក្នុងតំបន់និងអន្តរជាតិរបស់ខ្លួនរួមមាន ស្រាបៀរ ហ៊ិននីគែន Tiger អេប៊ីស៊ី អ៊ិចស្ត្រាស្តោត អាន់ឆ័រ និង ហ្គោលក្រោននៅពេញផ្ទៃប្រទេស។ ដូចគ្នានឹងការដំណើរនៅពីជុំវិញពិភពលោកដែរ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ប្តេជ្ញាលើការបង្កើតថ្មី ការបណ្តាក់ទុនរយៈពេលវែង ការដាក់លក់ប្រកបដោយគោលការណ៍ និងផ្តោតលើការគ្រប់គ្រងតម្លៃ។ ក្រោមពាក្យស្លោក «ស្រាបៀរសម្រាប់ពិភពលោកឲ្យកាន់តែប្រសើរ» និរន្តរភាពត្រូវបានឆ្លាក់នៅក្នុងបេះដូងនៃអាជីវកម្មរបស់យើង។
ទំនាក់ទំនងសារព័ត៌មាន
ឡេង ស្រីនិច
MSA Marketing Solutions Asia
[email protected] +(855) 86 216 520
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


