ជីវិតកម្សាន្ដ
ឌឿ វិសាល ទម្លាក់ចោលសិល្បៈមួយរយៈទៀតដើម្បីបំពេញតួនាទីជួយសង្គ្រោះអ្នកជំងឺកូវីដ
ស្របពេលដែលបច្ចុប្បន្នកំពុងមមាញឹកការងារជួយសង្គម តារាចម្រៀងរូបសង្ហាលោក ឌឿ វិសាល បានប្រកាសផ្អាកសិល្ប:មួយរយ:ទៀតសិន ដើម្បីយកពេលបំពេញតួនាទីជាកងទ័ពអាវសជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ប្រាប់ឲ្យដឹងពីសាមីខ្លួនលោក ឌឿ វិសាល។

លោក ឌឿ វិសាល ហៅ ធូ បានរៀបរាប់ថា ចំពោះបំណងប្រាថ្នាធំៗសម្រាប់ជីវិតបានសម្រេចអស់ហើយនៅឡើយតែការងារសិល្បៈដែលស្រលាញ់មិនទាន់ជោគជ័យដោយសារតែការងារទាំងនេះតែងតែចូលមកស្របពេលតែមួយ អញ្ចឹងជ្រើសរើសបានតែមួយទេ។ ឌឿ វិសាល បញ្ជាក់ប្រាប់កម្ពុជាថ្មីទៀតថា បំណងធំដែលខ្លួនសម្រេចបានពេលនេះ គឺបន្ទាប់ពីចូលរួមស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩អស់មួយរយ:កាលកន្លងទៅនោះ ឥឡូវលោកត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្របខណ្ឌរបស់រដ្ឋ និងក្រសួងហើយ។

លោកបន្តថា នេះហើយដែលជាភាពជោគជ័យធំទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ និងក៏ជាក្តីប្រាថ្នាជូនដល់ឪពុកម្តាយដែលពួកគាត់ចង់បានកន្លងមកដែរ។ ដោយឡែកសម្រាប់បំណងប្រាថ្នាមួយទៀតគឺការសាងកេរ្តិ៍ឈ្មោះលើវិស័យសិល្ប: ចម្រៀងប៉ុន្តែពេលនេះខ្ញុំមិនទាន់ធ្វើបាននៅឡើយទេ ព្រោះអំឡុងពេលនេះត្រូវបំពេញតួនាទីជាទ័ពអាវសចូលរួមជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ជាមួយសង្គមជាតិសិន។

ឌឿ វិសាល និយាយទៀតថា ទន្ទឹមគ្នាដែលលោកកំពុងតែបំពេញតួនាទីជាគ្រូពេទ្យប្រយុទ្ធប្រឆាំងកូវីដ-១៩នេះដែរ ថ្មីៗនេះក៏មានកម្មវិធីសិល្ប:មួយចំនួនដូចជាខាងទូរទស្សន៍ជាដើមបានទាក់ទងហៅជាបន្តបន្ទាប់។ប៉ុន្តែខណ:ពេលនេះលោកមិនអាចទទួលបានទេ ពោលគឺត្រូវផ្អាកមួយរយ:ទៀតសិន ហើយក៏សូមការអធ្យាស្រ័យនិងអរគុណដល់បណ្តាអ្នករៀបចំកម្មវិធីទាំងអស់ដែលបានទាក់ទងមកលោក៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


