ជីវិតកម្សាន្ដ
បទ «បងស្រី» របស់ ឌឿ វិសាល ធ្វើឲ្យលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ស្តាប់ហើយរំភើបស្រក់ទឹកភ្នែក
ថ្មីៗនេះតារាចម្រៀងលោក ឌឿ វិសាល ហៅ ធូ ឆ្លៀតពេលទំនេរពីការងារជាគ្រូពេទ្យប្រយុទ្ធប្រឆាំងកូវីដ-១៩ បានផលិតMVបទចម្រៀងដែលមានចំណងជើងថា «បងស្រី» បង្ហាញពីការដឹងគុណចំពោះលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ខណ:បទនេះកំពុងធ្វើឲ្យមហាជនផ្ទុះការសរសើរនិងគាំទ្រគ្រប់គ្នា។

លោក ឌឿ វិសាល បានប្រាប់កម្ពុជាថ្មីថា តាមរយបទ«បងស្រី» ជាចម្រៀងផ្ញើជូនលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដើម្បីជាការអរគុណដែលគាត់បានមើលថែខ្ញុំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ទាំងអស់។ លោកជំទាវជាបងស្រីផង និងជាម្តាយផងគាត់នៅពីក្រោយផ្តល់កម្លាំងដល់ពួកយើងគ្រប់គ្នា។ លោកបន្តថា នៅពេលខ្ញុំជួបមិត្តភ័ក្តិបងប្អូនក្រុមការងារគាត់មកសួរនាំពីបទ «បងស្រី» គាត់សរសើរ គាត់អោយមេដាយមានអារម្មណ៍ថា សប្បាយចិត្តណាស់ ហើយក៏អរគុណដល់គ្រប់គ្នាដែលចូលចិត្ត។

ឌឿ វិសាល បន្ថែមទៀតថា បទ«បងស្រី» គឺធ្វើឡើងជូនលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលលោកជំទាវតែងតែមើលថែការពារយកចិត្តទុកដាក់លើប្អូនៗ។ លោកជំទាវជាកម្លាំងធ្វើអោយប្អូនអាចតស៊ូជាមួយជំងឺកូវីដ-១៩បាន បងតែងតែនៅពីក្រោយភាពជោគជ័យរបស់ប្អូនៗ បទនេះ ជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ប្អូនៗអរគុណបងស្រី។

ដោយឡែកសម្រាប់លោកជំទាវ ពេជ្រ ច័ន្ទមុន្នី បានឆ្លើយតបទៅតារាចម្រៀង ឌឿ វិសាល ទាំងអារម្មណ៍រំភើបបែបនេះថាអរគុណប្អូន ឌឿ វិសាល ចំពោះចម្រៀងមួយបទនេះ។ បងពិតជារំភេីបណាស់នៅពេលដែលស្តាប់ម្តងៗស្រក់ទឹកភ្នែករហូត។ អរគុណប្អូនៗទាំងអស់គ្នា ដែលបានលះបង់ពេលវេលា និងភាពក្លាហានក្នុងការធ្វេីសង្គ្រាមជាមួយសត្រូវដែលគ្មានរូបcovidក្នុងរយ:ពេលជាង២ឆ្នាំនេះ។

លោកជំទាវលើកឡើងទៀតថា បងពិតជាមានមោទនៈភាពចំពោះប្អូនៗទាំងអស់គ្នា។ បងក៏ចង់ប្រាប់ប្អូនៗថា ប្អូនៗក៏ជាកម្លាំងចិត្តអោយដល់បងផងវិញដែរ។ បងឈរនិងបន្តក្នុងការដឹកនាំដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនេះបាន គឺដោយការស្រលាញ់និងកម្លាំងចិត្តដែលផ្តល់ពីប្អូនៗទាំងអស់គ្នាដល់បងស្រីម្នាក់នេះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


