ជីវិតកម្សាន្ដ
អារម្មណ៍ពិត ឌឿ វិសាល ក្រោយទទួលមេដាយមាស និងប័ណ្ណសរសើររាជរដ្ឋាភិបាល សម្រាប់គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩
លោក ឌឿ វិសាល ហៅ ធូ តារាចម្រៀង និងជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កន្លងមក បានធ្វើឲ្យមហាជនផ្ទុះការគាំទ្រគ្រប់គ្នា បន្ទាប់ពីលោកបង្ហាញសកម្មភាពដ៏ល្អ ក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តជួយដល់អ្នកជំងឺកូវីដ-១៩។ សកម្មភាពនេះ ត្រូវបានសរសើរ និងលើកទឹកចិត្តដល់លោក ឌឿ វិសាល អំឡុងពេលបំពេញបេសកកម្មជាកងទ័ពអាវសជួយអ្នកជំងឺកូវីដ-១៩។

យ៉ាងណាមិញ ថ្មីៗ កំលោះសង្ហាដែលជាគ្រូពេទ្យរូបនេះ បានសម្ដែងអារម្មណ៍រំភើប និងត្រេកអរខ្លាំង ក្រោយពេលលោកទើបទទួលបានមេដាយការងារថ្នាក់មាស និងប័ណ្ណសរសើររាជរដ្ឋាភិបាល សម្រាប់គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី។

ជាមួយគ្នានេះ លោក ឌឿ វិសាល ក៏បានប្រាប់កម្ពុជាថ្មី ដោយចាត់ទុកថាការទទួលមេដាយការងារថ្នាក់មាស និងប័ណ្ណសរសើររាជរដ្ឋាភិបាលសម្រាប់គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ គឺជាមហាកិត្តិយសធំធេងបំផុតសម្រាប់រូបលោកផ្ទាល់ និងក្រុមគ្រួសារ។ ពិសេសលោកថ្លែងការអរគុណជូនចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលលោកទាំងពីរតែងនៅក្បែរផ្ដល់ការលើកទឹកចិត្ត និងគាំទ្របេសកកម្មជាកងទ័ពអាវសជួយអ្នកជំងឺកូវីដ-១៩។

លោក ឌឿ វិសាល បានបន្តថា «សម្រាប់ការទទួលបានមេដាយមាសនេះ មិនមែនបានមកដោយការខិតខំប្រឹងប្រែងរបស់ខ្ញុំតែម្នាក់ទេ គឺដំបូងឡើយ ក៏ជាការជួយជ្រោមជ្រែងផ្ដល់កម្លាំងចិត្តពីខាងឪពុក-ម្ដាយ និងក្រុមគ្រួសារទាំងមូល ដែលពួកគាត់ស្ម័គ្រចិត្តឲ្យខ្ញុំទៅចូលរួមការងារជួយព្យាបាលដល់អ្នកជំងឺកូវីដ-១៩»។

លោក ឌឿ វិសាល បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រុមគ្រួសាររួចហើយ លោកក៏បានការមើលថែ និងការដឹកនាំដ៏ល្អពីសំណាក់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី យ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់រូបលោក ក៏ដូចគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ ទាំងអស់ ទើបធ្វើឲ្យលោកមានថ្ងៃនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


