Connect with us

ជីវិតកម្សាន្ដ

កម្មវិធី បុគ្គលល្អឯក របស់ក្រុមហ៊ុនស្រាបៀរ ABC ផ្ដល់រង្វាន់ដល់ Sai ចំពោះសមិទ្ធផលនានាកន្លងមក

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត “​ស្រា​បៀរ​ស្តោ​ត​លេខ​1” របស់​ប្រទេស​កម្ពុជា បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​កម្មវិធី “​បុគ្គល​ល្អ​ឯក​” របស់ខ្លួន កាលពី​ថ្ងៃទី២៣ ខែតុលា កន្លងទៅ​។ បន្ទាប់ពី​ដំណើរការ​រយៈពេល ២​ខែ​នៃ​ការអបអរសាទរ​ដល់​សមិទ្ធផល​ដ៏​អស្ចារ្យ​នានា​របស់​បុគ្គល​ល្អ​ឯក​ទាំង ១០​រូប ដែល​មកពី ៥​វិស័យ​ផ្សេងៗ​ពីគ្នា ដោយ​បង្ហាញ​តាមរយៈ​វីដេអូ​ភាគ​នៃ​កម្មវិធី “​បុគ្គល​ល្អ​ឯក​” ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន រួចមក អ្នកទស្សនាបានឃើញថាលោក អ៊ួន បឋម ឬភាគច្រើនស្គាល់ថា សាយ បានទទួលនូវរង្វាន់ជាសាច់ប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ភាពល្អឯករបស់លោក និងការចូលរួមចំណែកដ៏ឆ្នើមក្នុងការងារសង្គម។ លោក សាយ បាន​ក្លាយជា​តារាចម្រៀង​មួយរូប​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងច្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ការ​ច្រៀង​ដ៏​មាន​ទឹកដម​របស់លោក​ក្នុង​វគ្គ​បិទ​បញ្ចប់​នៃ​កម្មវិធី​។​

​លោក សាយ បាន​បញ្ចេញ​ចំណាប់អារម្មណ៍​ថា​៖ “​ខ្ញុំបាទ​ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ និង​ថ្លែង​អំណ​គុណ​ជាខ្លាំង​ចំពោះ​ឱកាស​នេះ​។​” លោក​បាន​បន្ដទៀតថា​៖ “​ខ្ញុំបាទ​ពិតជា​រីករាយ​ជាមួយនឹង​កម្មវិធី​នេះ​ជាខ្លាំង​។ នេះ​ជា​ឱកាស​ដ៏ ប្រសើរ​មួយ​របស់​អ្នកគាំទ្រ ដើម្បី​ជួប និង​ស្ដាប់​រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំងអស់ ក្នុងការ​ជម្នះ​រាល់​ឧបសគ្គ​ដ៏​លំបាក​នៅក្នុង​ជីវិត និង​តស៊ូ​ដើម្បី​ភាពជោគជ័យ​របស់ខ្លួន​។ ខ្ញុំបាទ​សង្ឃឹមថា រឿងរ៉ាវ​ដែល​ជំនិះ​រាល់​ឧបសគ្គ​លំបាក របស់​យើង​ទាំងអស់នេះ នឹង​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ជឿជាក់​លើ​ខ្លួនឯង ហើយ​ខិតខំ​ចូលរួម​កសាង​ប្រទេស​កម្ពុជា​ជាមួយ​យើងទាំងអស់គ្នា​។​”

​មិន​ត្រឹ​ម​តែ​លោក សាយ ប៉ុណ្ណោះ​ទេ បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំងអស់​រួមមាន​៖

1.​ ​អ្នកនាង ឆន ឌី​ណា វិចិត្រករ និង​ជាងចម្លាក់​ដ៏​ឆ្នើម​

2.​ ​លោក Peap Tarr វិចិត្រករ​គំនូរ​តាមផ្លូវ កូនកាត់​កម្ពុជា និង​ញ៉ូ​វ​ស្សេ​លែ​ន​

3.​ ​កញ្ញា ថូ​ង ធីតា សហគ្រិន​ស្រែអំបិល​វ័យក្មេង​

4.​ ​លោក សុខ សុភមង្គល នាយក​ប្រតិ​ប​ត្ដិ នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​វេ​ប​សាយ និង​កម្មវិធី​ទូរស័ព្ទ​

5.​ ​Chef Nak មេ​ចុងភៅ​ស្ដ្រី​កម្ពុជា​ដំបូង​គេ​

6.​ ​Chef Nara មេ​ចុងភៅ​ដ៏​ជំនាញ​

7.​ ​លោក ឌី​ណា សីហ៍​រាម អ្នកបង្កើត​មាតិកា streaming ហ្គេម​ដ៏​ល្បី​

8.​ ​លោក RavenBlaze អ្នកត្រួសត្រាយ​វិស័យ vlogger

9.​ លោក P-Sand តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​ផលិតករ​ចម្រៀង original song កម្ពុជា​ដ៏​មាន​ទេពកោសល្យ​។​

​វីដេអូ​ខ្លីៗ​អំពី​បុគ្គល​ល្អ​ឯក​ម្នាក់ៗ​ទាំង ១០​រូប ត្រូវបាន​ចាក់ផ្សាយ ចងក្រង​ពី​វិធីសាស្ដ្រ​ដែល​ពួកគេ​យកឈ្នះ​នូវ​រាល់ ឧបសគ្គ​នានា ដើម្បី​សម្រេចបាន​ភាពជោគជ័យ​ក្នុង​អាជីព​ដែល​ពួកគេ​បានជ្រើសរើស​សម្រាប់​ជីវិត​របស់ខ្លួន​។ កម្មវិធី “​បុគ្គល​ល្អ​ឯក​” រដូវ​កាល​ដំបូង ពិតជា​មាន​កិ​ត្ដិ​យស​ដែល​ទទួលបាន​ការកោតសរសើ​រ និង​ចូលរួម​ពី​សំណាក់​គណៈ​មេ ប្រយោគ​ដ៏​មានកេរ្ដិ៍ឈ្មោះ​ល្បី​របស់​យើង រួមមាន​ព្រះអង្គម្ចាស់ តេ​សូ ស៊ីសុវត្ថិ​, លោក ហ៊ុន ចាន់​សាន ស្ថាបនិក និង​ជានា​យក​ស្ថាបត្យករ​ក្រុមហ៊ុន Re-Edge Architecture + Design និង​លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Media, អ្នកស្រី តូច បុប្ផា នាយក​ផ្នែក​កម្មវិធី នៃ​ប៉ុស្ដិ៍​ទូរទស្សន៍ ភី​អិន​អិន និង​លោក Daniel Marchette នាយក​គ្រប់គ្រង​ទូទៅ នៃ​កាសែត Globe Media Asia ។ បន្ទាប់ពី ការពិភាក្សាគ្នា​មួយរយៈ​រួចមក គណៈមេប្រយោគ​របស់​យើង​បានបញ្ចប់​ការពិចារណា​របស់ខ្លួន និង​បានប្រកាស លោក សាយ ជា​អ្នកឈ្នះ​នៅក្នុង​កម្មវិធី​តែម្ដង​។​

​លោក សាយ បាន​ចែករំលែក​ថា​៖ លោក​នឹង​យកប្រាក់​រង្វាន់​នេះ​ចូលរួម​ក្នុង​កម្មវិធី “Run with Sai – Virtual Run 2021” របស់លោក ដែល​ជួយ​រៃអង្គាស​ថវិកា​សម្រាប់​អង្គភាព​សប្បុរសធម៌​ក្នុងស្រុក​។​

លោក អ៊ួន បឋម ឬភាគច្រើនស្គាល់ថា សាយ បានទទួលនូវរង្វាន់ជាសាច់ប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ភាពល្អឯករបស់លោក និងការចូលរួមចំណែកដ៏ឆ្នើមក្នុងការងារសង្គម...

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត ជា​ម៉ាក​សញ្ញា​ដែល​ចាក់ឫស​យ៉ាងជ្រៅ ក្នុងប្រទេស​កម្ពុជា​។ ក្នុង​គ្រា​ដ៏​លំបាក​នេះ យើង​ចង់​បន្ដ​លើកទឹកចិត្ត​យុវជន​កម្ពុជា​ឲ្យ​រក្សា​គោលជំហរ និង​បន្ដដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​ពួកគេ រួមទាំង​ក្លាយជា​បុគ្គល​ល្អ​ឯក​ផងដែរ​។ ដូច្នេះ​គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការបង្ហាញ​នូវ​រឿងរ៉ាវ​ល្អៗ​របស់​បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំង ១០​រូប​នោះទេ​។​”

​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី “​បុគ្គល​ល្អ​ឯក​” របស់​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត ឬ​ទស្សនា​វីដេអូ​ខ្លី​ផ្សេងៗ និង​វីដេអូ​ទាំង ៨​វគ្គ សូម​ចូលទៅ​កាន់​៖

ABC’s website: https://abcbeerkh.com

ABC’s Facebook Page: www.facebook.com/ABC.ExtraStoutCambodia

ABC’s Instagram Page: https://www.instagram.com/abcbeer.cambodia/

ABC’s Youtube Channel: https://www.youtube.com/c/ABCBeerCambodia

​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​

​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា – ពីមុន​មានឈ្មោះ​ជា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​លីមីត​ធី​ត (CBL) – គឺជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​អន្ដរជាតិ​ធំជាងគេ​។ ក្រុមហ៊ុន​ចាប់​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៩៤ ដែលជា​ការបណ្ដាក់ទុន​រួមគ្នា​រវាង ក្រុមហ៊ុន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ប៊ែ​វើ​រី​លីមីត​ធី​ត និង ក្រុមហ៊ុន​ប្រូ​ហ្គ្រេ​ស​នាំចូល​-​នាំចេញ មុន​ក្លាយជា​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ១០០% ទាំងស្រុង​នៅ​ឆ្នាំ​២០១៤​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ប្រហែល ៧០០​នាក់​កំពុង​បម្រើ​ការងារ​។ ជា​ក្រុមហ៊ុន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ទូទាំងប្រទេស​នូវ​ស្រា​បៀរ​អន្ដរជាតិ ព្រមទាំង​ស្រា​បៀរ​ក្នុងស្រុក ដូចជា ស្រា​បៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត​, Anchor, Anchor White និង Gold Crown ជាដើម – ដែល​យោងតាម​ស្ដង់ដារ​អន្ដរជាតិ​កម្រិត​ខ្ពស់ ដែល​បាន​នាំយក​មកពី​ប្រទេស​ហូ​ឡង់ ដែលជា​ប្រភព​កំណើត​ដើម​។ និរន្ដរភាព​សម្រាប់​ម​នុស្ស ភពផែនដី និង​វិបុលភាព ត្រូវបាន​ប្រកាន់ខ្ជាប់​នៅក្នុង​អាជីវកម្ម​របស់​យើង ដើម្បី​ឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម