Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប រៀបចំរាត្រីសមោសរ សប្បុរសធម៌ ដើម្បីកៀរគររកមូលនិធិ សម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌

បានផុស

នៅ

នៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំរាត្រីសមោសរ សប្បុរសធម៌ នៃខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័ត្រចិត្ត ដើមី្បសហគមន៍មានសុខភាពល្អ និង មានភាពធន់នឹងអាកាសធាតុ» ក្នុងការប្រមូលថវិកាសម្រាប់យកទៅធ្វើសកម្មភាពជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចបណ្តាខេត្តផ្សេងៗ ដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ឬឧបទ្ទវហេតុផ្សេងៗ ដោយមិនបានប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រោមវត្តមានចូលរួមរបស់ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈមជាសាកល នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌។ ពិធីរាត្រីសមោសរ នេះ បានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន វិមានមង្គល ខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា ក្នុងរាត្រីសមោសរ អបអរខួបទី១៦២ ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ នេះ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាពីគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅខេត្តកន្លងមក កាន់តែយល់ដឹងច្រើន អំពីវប្បធម៌នៃការចែករំលែកសម្រាប់ការងារជួយសង្គម និងបានញ៉ាំងឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបមានលទ្ធភាពគ្រប់គ្រាន់ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាដោយមានប្រសិទ្ធភាព។

សម្តេចពិជ័យសេនា បានបន្ថែមថា ការចូលរួមគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប គឺជាការចូលរួមជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងររបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការផងដែរ។ ក្នុងរយៈពេលកន្លងមកនេះ សាខាបានជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត បានយ៉ាងរហ័ស នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនមានភាពរើសអើង និងតម្លាភាពខ្ពស់។

ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅ បានជួយប្រជាពលរដ្ឋងាយរងគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ៥ម៉ឺននាក់។ ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តប្រពៃណីវប្បធម៌ចែករំលែកធ្វើសកម្មភាពសាមគ្គីគ្នា រួបរួមគ្នាឱ្យបានខ្លំាងក្លាបន្ថែមទៀត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនជឿនលឿនទៅមុខទៀត។

ចំណែក លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានមានប្រសាសន៍ថា ឆ្នាំនេះ សាខាកាកបាទក្រហមខេត្ដសៀមរាប បានរៀបចំរាត្រីសមោសរនេះឡើង ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ក្នុងឱកាសប្រារព្ធខួបទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទំាងអស់ ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមដោយបានជួយឧបត្ថម្ភជាទឹកប្រាក់ និងសម្ភារជូនដល់កាកបាទក្រហមកម្ពុជា។ លោកអភិបាលខេត្ដក៏បានប្តេជ្ញាយកថវិកាទំាងនេះ ទៅជួយឱ្យចំគោលដៅនៃការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស គឺនៅពេលជួបនូវគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានជាតិ២០ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

សន្តិសុខសង្គម៣ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម