ជីវិតកម្សាន្ដ
ដឹងមូលហេតុដែល បាន មុន្នីល័ក្ខ ត្រូវចូលពេទ្យ និងប្រកាសលុបចោលកម្មវិធីបន្ទាន់
មហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញតារាចម្រៀងសំនៀងផ្អែម បាន មុន្នីល័ក្ខ បានប្រកាសយ៉ាងតក់ក្រហល់លុបចោលកម្មវិធីមួយចំនួន ខណៈខ្លួននាងកំពុងសម្រាកនៅលើគ្រែពេទ្យស្ដូកស្ដឹង។

នៅគណនីយហ្វេសប៊ុករបស់អតីតបេក្ខភាពប្រឡងកម្មវិធីThe Voice Cambodia រដូវរដូវកាលទី១កញ្ញា បាន មុន្នីល័ក្ខ បានសរសេរបែបនេះថា« សុំទោសម្ចាស់កម្មវិធីដែលខាងយើងខ្ញុំត្រូវលុបភ្លាមៗ»។ប៉ុន្តែនាងមិនបានបញ្ជាក់ទេថាខ្លួនមានបញ្ហាអ្វីឡើយ។

ដោយឡែកបើតាមការបញ្ជាក់ឲ្យដឹងពីជំនួយការរបស់កញ្ញា បាន មុន្នីល័ក្ខ ឈ្មោះថា លីនដា បាននិយាយប្រាប់កម្ពុជាថ្មីថា មូលហេតុដោយសារកញ្ញា បាន មុន្នីល័ក្ខ មានជំងឺត្រូវចូលមន្ទីរពេទ្យបន្ទាន់។ កញ្ញា លីនដា បានបន្តថា បាន មុន្នីល័ក្ខ មានជំងឺមេរោគក្នុងក្រពះនិងពោះវៀនដែលបណ្តាលឲ្យធ្វើទុក្ខខ្លាំងត្រូវចូលពេទ្យភ្លាមៗតែម្តង។

ជំនួយការ បាន មុន្នីល័ក្ខ បានបន្ថែមថា តារាចម្រៀងរូបនេះ បានចូលមន្ទីរពេទ្យកាលពីថ្ងៃទី២៣ខែវិច្ឆិកាម្សិលមិញ ព្រោះបញ្ហាជំងឺក្រពះពោះវៀន។ ម្យ៉ាងទៀត ពេលនេះ មុន្នីល័ក្ខ បានធូរស្រាលខ្លះហើយក្រោយទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ៕


អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


