ជីវិតកម្សាន្ដ
មាស សុខសោភា ថ្លែងសារឆ្លើយតបទាំងចិត្តត្រជាក់ ក្រោយរងការរិះគន់ពីសំណាក់ស្ត្រីម្នាក់
តារាចម្រៀងស្រីសំឡេងស្រទន់ មាស សុខសោភា កាលពីថ្មីៗនេះ ត្រូវបានស្ត្រីម្នាក់ ចេញឃ្លីបវីដេអូធ្វើការរិះគន់យ៉ាងចាស់ដៃ បង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហហ្វេសប៊ុកនិងTik Tok ខណៈដែលស្ត្រីម្នាក់នេះ បានជួប មាស សុខសោភា ដោយចៃដន្យអំឡុងពេលដំណើរកម្សាន្តនៅរមណីយដ្ឋាន ភ្នំគូលែន។

តាមរយៈខ្លឹមសាររបស់ស្ត្រីដែលមា្នក់ឈ្មោះថា ស្រីម៉ុច បាននិយាយរៀបរាប់ ដោយរិះគន់ទៅលើ មាស សុខសោភា ដូច្នេះថា ខ្លួនពិតជាមានអារម្មណ៍សោកស្ដាយនិងហួសចិត្តខ្លាំង ក្រោយពេលបានជួបនឹងឃើញផ្ទាល់នូវទង្វើដ៏គ្មានសីលធម៌របស់តារាចម្រៀង មាស សុខសោភា និងក្រុមការងាររបស់នាង ដែលមានគ្នាប្រមាណ២ឬ៣នាក់ផ្សេងទៀត។ ស្ត្រីម្នាក់ដដែលនេះ បានបន្តថា ចង់និយាយពីតារាចម្រៀង មាស សុខសោភា បានជួបផ្ទាល់នៅភ្នំគូលែន ឫកណាស់ ឈ្លើយណាស់ រើសអើងណាស់ ខ្ញុំស្គាល់ច្បាស់ថាជា មាស សុខសោភា គឺថាមិនច្រឡំទេ រាក់ទាក់សុំគេថតជាមួយ គេធ្វើឫកសោះអង្គើយ គេថាថតមិនបានទេ។ គ្នាគេមាន៣នាក់ ហើយម្នាក់ទៀតកាន់កាមេរ៉ាថតចរិតប្រុសមិនប្រុស ស្រីមិនស្រី គេឆ្លើយមកថាអត់បានទេៗ អត់បានក៏គ្មានបញ្ហាដែរ។


ប្រភពនិយាយទៀតថា បន្ទាប់មកទៀតស្រាប់តែមកដណ្ដើមកន្លែងយើងកំពុងអង្គុយលេង ហើយថែមទាំងដើររំលងម្ហូបអាហារ ដែលកំពុងញុំាទៀត។ មិនតែប៉ុណ្ណោះក៏បានដើរមកកៀកចង់កៀរទម្លាក់ទឹក ផងដែរ តារាបែបនេះ ខ្ញុំមិនគាំទ្រទេ។ យ៉ាងណាមិញ ក្រោយពេលរងការរិះគន់បែបនេះ គឺមានទស្សនិកជនជាច្រើន បានទន្ទឹងរង់ចាំមើលថា តើ មាស សុខសោភា នឹងមានការបកស្រាយយ៉ាងណាដែរ ខណៈដែលភ្លាមៗនោះដែរកម្ពុជាថ្មីមិនអាចស្វែងរកការសួរនាំពី មាស សុខសោភា បាននោះទេ។


ដោយឡែកបើចាប់អារម្មណ៍មកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់អ្នកនាង មាស សុខសោភា មុននេះបន្តិចគេឃើញនាង បានចេញសារឆ្លើយតបបែបចិត្តត្រជាក់ដូច្នេះថា នាងខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំនិងបងប្អូនមិត្តសិល្បករទាំងអស់គ្នាទាំងក្នុង និងក្រៅប្រទេស សម្រាប់ការផ្ញើសារបញ្ចេញជាមតិផ្ដល់កម្លាំងចិត្តនិងស្រលាញ់នៅអ្វីដែលនាងខ្ញុំមាន ហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំក៏បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នា ជួយចេញមុខការពារនាងខ្ញុំ។ នាងខ្ញុំពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំ និងយល់ពីតម្លៃនៃសិល្បៈ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណ និងសូមជូនពរពុកម៉ែបងប្អូន និងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នា ជួបតែសេចក្ដីសុខសុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីដទាំងអស់គ្នា នេះជាសម្តីបន្ថែមរបស់តារាចម្រៀង មាស សុខសោភា៕



អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ កវីនិពន្ធ Tho Meet ធ្វើបទថ្មីឲ្យ សុគន្ធ និសា មួយបទនេះផ្ទុះខ្លាំង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


