Connect with us

ជីវិតកម្សាន្ដ

សឿ សុធារ៉ា ផ្ទុះរឿងអាម៉ាស់ទៀតហើយខណៈនារីម្នាក់ទម្លាយរឿងជំពាក់លុយមិនសង​

បានផុស

នៅ

នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទៀតហើយ​សម្រាប់​តារា​សម្តែង​ស្រី​អ្នកនាង សឿ សុធា​រ៉ា ខណ​:ដែល​នារី​ស្រស់​ស្អា​ត់ម្នាក់​បាន​ទម្លាយ​ថា​ តារា​ស្រី​រូបនេះ​ជំពាក់​លុយ​មិន​សង​ និង​ថែមទាំង​មិន​ឆ្លើយតប​ឆាត​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​ដ៏​រសើប​នេះ​កំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ហើយ​ចាប់អារម្មណ៍​ជាថ្មីទៀត ​បន្ទាប់ពី​កន្លងមក សឿ សុធា​រ៉ា ក៏​ត្រូវបាន​អ្នកសិល្ប​:​ដូចគ្នា ​គឺ​អ្នកនាង សូ ដា​នី​តា ទម្លាយ​ជុំវិញ​រឿង​ជំពាក់​បំណុល​ជិត​៤​ម៉ឺន​ដុល្លារ​ផងដែរ​ ខណ​:​ដំណោះស្រាយ​សម្រាប់​ម្ចាស់បំណុល សូ ដា​នី​តា នៅ​មិន​ទាន់​មានពន្លឺ​នៅឡើយ​ទេ​។​

ដោយឡែក​ថ្មីៗ​នេះ​បើ​យោងតាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zhou Ling Ling បាន​បង្ហោះ​ថា ​ជួយ​គិត​គូរ​លុយ​ឲ្យ​ខ្ញុំ​ផង ឆាត​ក៏​មិន​តប​ជា​តារា​ល្បី​តែ​លក់​ឈ្មោះ​ខ្លួនឯង​អញ្ចឹង​បង លុយ​តិច​សោះសង​ខ្ញុំ​មួយខែ​តិច​ក៏បាន តែ​ឆាត​មិន​ចូល​មើល​ទៀត បង​ជា​អាយ​ដល​របស់ខ្ញុំ​មិនគួរណា​បង​ចរិកចឹង​សោះ​។​

ទាក់ទង​រឿងរ៉ាវ​ដ៏​រសើប​ខាងលើនេះ​ កម្ពុជា​ថ្មី​​ នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២១​នេះ​មិនទាន់​អាច​ទាក់​ទង​ដើម្បី​សូម​ការបំភ្លឺ​ពី​អ្នកនាង សឿ សុធា​រ៉ា បាន​នៅឡើយ​ទេ​ ខណ​:​មាន​មហាជន​ជាច្រើន​រង់ចាំ​មើល​កា​របក​ស្រា​តរបស់​តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា ផងដែរ​។

​គួរ​រម្លឹក​ដែរ​ថា ​អ្នកនាង សឿ សុធា​រ៉ា កាលពី​កន្លងទៅ​ក៏ត្រូវ​បាន សូ ដា​នី​តា បញ្ជាក់ថា សុធារ៉ា បាន​ជាប់​បណ្តឹង​គេ​មិន​ក្រោម​១០​នាក់​ផងដែរ​ទាក់ទង​រឿង​បំណុល​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម