Connect with us

ជីវិតកម្សាន្ដ

សុខ ស្រី​ម៉ុ​ច សម្រស់​កាន់តែ​ស្រស់​ស្អាត​ ក្រោយ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ខ្លី

បានផុស

នៅ

​តារា​សម្តែង​ស្រី​មាន​ប្រជាប្រិយភាព​កញ្ញា សុខ ស្រី​ម៉ុ​ច ទោះបីជា​គិត​មក​ទល់​ពេល​នេះ​ អាជីព​សិល្បៈ​របស់​នាង​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ប​ន្តិ​ច​ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន​ ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​និង​រូប​សម្ផស្ស​របស់​តារា​ស្រី​រូប​នេះ ​ហាក់​ពុំ​មាន​ការ​បាត់​ស្រុត​ចុះ​ឬ​ថមថយ​ប្រជា​ប្រជាប្រិយភាព​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នា​នៃ​ការ​រក្សា​បាន​ប្រជាប្រិយភាព​នេះ​ដែរ ​បច្ចុប្បន្ន​តារា​ស្រី​កញ្ញា សុខ ស្រី​ម៉ុ​ច ​ក៏​មាន​ការប្រែប្រួល​ខ្លាំង​ទាំង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ និង​ភាព​ហ៊ឺហា​ប្រើប្រាស់​របស់​មានតម្លៃ​ថ្លៃ​ៗ​មិន​ចាញ់​តារា​ស្រី​ឯទៀត​នោះ​ទេ។​ មិនតែប៉ុណ្ណោះ ស្រី​ម៉ុ​ច ក៏​កាន់​តែមា​ន​ភាព​សិច​ស៊ី​ស្រស់​ស្អាត​ខ្លាំង​ជាង​មុន​ទៀត​ផង​។ ការរក្សាបាន​ទីផ្សារ​សិល្បៈ​ តាមរយៈ​ការ​ចេញ​សម្តែង​-​ច្រៀង​និង​ភាព​សិច​ស៊ី​ស្រស់​ស្អាត​ពី​ក ញ្ញា សុខ ស្រី​ម៉ុ​ច ពេលនេះ​ក៏​ត្រូវ​ទស្សនិកជន​មួយ​ចំនួន​យល់ថា​ នាង​នូវ​តែ​អាច​ក្តាប់​បាន​ឱកាស​ចេញ​កើប​លុយ ​ដើម្បី​តម្រូវ​ជីវភាព​និង​ភាព​ហ៊ឺហា​ប្រចាំថ្ងៃ​។ ​ម្យ៉ាងទៀត​ សម្រាប់​ស្ទុះ​នៃ​ការ​គាំទ្រ​ នៅ​តែ​មាន​ច្រើន​នេះ ក៏​ព្រោះ​តែ​សមត្ថភាព​និង​ទេពកោសល្យ​របស់ ស្រី​ម៉ុ​ច រក្សា​បាន​គ្រឹះ​ដ៏​រឹងមាំ​ចំពោះ​អាជីព​សិល្បៈ​សព្វថ្ងៃ​។

​តារា​ស​ម្តែ​ង​កញ្ញា សុខ ស្រី​ម៉ុ​ច បញ្ជាក់​ថា​ ចំពោះ​អាជីព​សិល្បៈ​បច្ចុប្បន្ន​នៅ​តែ​មាន​ដំណើរ​ការ​ល្អ​ដូច​មុខ​គ្រាន់តែ​ពេលខ្លះ​ នាង​ហាក់​រៀង​រយាល​បន្តិច​ ព្រោះ​ជាប់រវល់​ការងារ​ផ្ទាល់ខ្លួន​ខាងក្រៅ​។ ស្រី​ម៉ុ​ច បាន​និយាយ​ទៀត​ថា ​បច្ចុប្បន្ន​ក៏​មានការ​ការទាក់ទង​ហៅ​ចេញ​ច្រៀង​និង​ថត​សម្តែង​ជា​បន្ត​បន្ទាប់ ពី​បណ្តា​ស្ថានីយ​ទូរទស្សន៍​និង​ផលិតកម្ម​ភាពយន្ត​ក្នុងស្រុក​មួយ​ចំនួន ​ផង​ដែរ​។​ ​បន្ថែម​ពីលើ​នេះ សុខ ស្រី​ម៉ុ​ច និយាយ​ថា ​ទោះបីជា​ពេលខ្លះ​នាង​រវល់​ការងារ​ខាងក្រៅ​ ក៏​នៅតែ​មិន​បោះបង់​អាជីព​សិស្បៈ​ ដែល​នាង​បាន​ខិតខំ​ពង្រឹង​សមត្ថភាព​និង​ទេពកោសល្យ​ ដើម្បី​សាង​កេរ្តិ៍​ជាច្រើន​ឆ្នាំ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នោះ​ដែរ ពិសេស​ជាង​នេះ ​នាង​ក៏​អរគុណ​ដល់​ទស្សនិកជន​ ដែល​តែងតែ​គាំទ្រ​និង​ឲ្យ​តម្លៃ​លើ​ការ​សម្តែង​របស់​នាង​រហូត​មក​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​តារារ៉េប ជីដេវីត ត្រៀម​ចេញ​ចម្រៀង​ក្នុង​ផលិតកម្ម​ថ្មី នៅពេល​ឆាប់​ៗ​ខាង​មុខនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម