ជីវិតកម្សាន្ដ
នាង ប្រាក់គន្ធា ប្រែរូបសម្ផស្សស្អាតខ្លាំងស្ទើរមើលមិនស្គាល់ ក្រោយក្តោបបានទីផ្សារសិល្បៈ
មហាជនច្បាស់ជានៅចាំនិងស្គាល់ច្បាស់ ក្រោយពេលរម្លឹកដល់ឈ្មោះរបស់អតីតបេក្ខនារីប្រឡងចម្រៀងនៃកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កញ្ញា នាង ប្រាក់គន្ធា ខណៈដែលសព្វថ្ងៃតារាវ័យក្មេងរូបនេះ ក៏បានវិវឌ្ឍខ្លួនក្លាយជាអ្នកចម្រៀងអាជីពទទួលបានការគាំទ្រនិងមានប្រជាប្រិយភាពលើអាជីពសិល្បៈ។

ការប្រែក្លាយខ្លួនពីក្មេងស្រី ដែលមានជីវភាពសាមញ្ញធម្មតារស់នៅបែបអ្នកជនបទមានពណ៌សម្បុរស្បែកខ្មៅស្រអាប់របស់តារាចម្រៀង នាង ប្រាក់គន្ធា មកជាតារាចម្រៀងអាជីព ដែលមានរូបសម្ផស្សស្រស់ស្អាតនេះ បានធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនធំកាន់តែបង្ហាញការចាប់អារម្មណ៍ ហើយលើកសរសើរចំពោះការវិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័សរបស់ នាង ប្រាក់គន្ធា ដែលប្រើរយៈពេល ត្រឹមតែប្រមាណ៤ឆ្នាំប៉ុណ្ណោះ។

ជាក់ស្តែងបើក្រឡេកទៅមើល លើរូបសម្ផស្សរបស់តារាចម្រៀងវ័យក្មេង នាង ប្រាក់គន្ធា ក្រោយពេលកំពុងជោគជ័យលើអាជីពសិល្បៈបណ្តើរៗនាពេលបច្ចុប្បន្ន គឺតារាស្រីរូបនេះ កាន់តែមានភាពស្រស់ស្អាតខ្លាំងស្ទើរនឹកស្មានមិនដល់។ មិនតែប៉ុណ្ណោះ ក៏មានទស្សនិកជននិងអ្នកគាំទ្រជាច្រើនទៀត បាននិយាយថា នាង ប្រាក់គន្ធា ពេលនេះបានប្រែខ្លួនខ្លាំងរហូត១៨០ដឺក្រេសឹងតែមើលមិនស្គាល់ទៀតផង។ ដើម្បីបានជម្រាបកាន់តែច្បាស់សូមបង្វែរអារម្មណ៍ប្រិយមិត្តទៅទស្សនានូវរូបភាពជាច្រើន ដែលត្រូវបានតារាស្រី នាង ប្រាក់គន្ធា បញ្ចេញចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកគាំទ្រដូចខាងក្រោមនេះ៕



អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ លេចមុខអ្នកលក់អនឡាញ ចូលរួមបរិច្ចាគថវិកា ទិញវ៉ាក់សាំងការពារជំងឺកូវីដជាមួយរាជរដ្ឋាភិបាល

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?