ជីវិតកម្សាន្ដ
នាយ ពែកមី សម្តែងការខកចិត្ត ក្រោយឃើញទង្វើគ្រូមហាជ័យធ្វើរឿងនេះ នៅមុខប្រាសាទអង្គរវត្ត
តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បានសម្តែងការមិនពេញចិត្ត និងព្រួយបារម្ភរហូតបញ្ចេញប្រតិកម្មចំពោះទង្វើគ្រូមហាជ័យ ដែលបានធ្វើពិធីសែនព្រេងនៅមុខរូបចម្លាក់បង្កាន់ដៃនាគ នៅបរិវេណផ្លូវចូលទៅកាន់ប្រាសាទអង្គរនាទឹកដីខេត្តសៀមរាប កាលពីថ្មីកន្លងទៅ។

តាមរយៈវីដេអូរបស់នាយ ពាក់មី ក្រៅតែពីការរិះគន់ដោយបង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់គ្រូមហាជ័យដែលអះអាងថាខ្លួន(គ្រូមហាជ័យ) ត្រូវបានបារមីព្រះម៉ែនាគ ប្រាសាទអង្គរវត្តចូលសណ្ឋិតនោះ គឺនាយ ពែកមី ក៏បានលើកឡើងដែរថា បើគ្រាន់តែរៀបចំពិធីដោយមានចេក២ឬ៣ស្និតក្រាលកន្ទេលតូចមួយអញ្ចឹងនោះ អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មហាជន និងសាបរលាបមហិទ្ធិឫទ្ធិមិនខានឡើយ។


តារាកំប្លែងនាយ ពែកមី បានសង្កត់ធ្ងន់ថា សម្រាប់ខ្ញុំ គឺមិនគាំទ្រទង្វើបែបនេះជាដាច់ខាត ព្រោះទាក់ទងនឹងបារមីប្រាសាទអង្គរវត្ត គឺបារមីធំណាស់បងប្អូនដោយសារតែប្រាសាទអង្គរជាដួងព្រលឹងជាតិយើងដែលពិភពលោកឲ្យតម្លៃ និងមានការគោរពយ៉ាងខ្លាំងហើយខ្ញុំមានជំនឿថា ប្រាសាទអង្គរមិនមែនបុព្វបុរសរបស់យើងសាងសង់ដោយពឹងផ្អែកតែលើកម្លាំងមនុស្សតែមួយមុខនោះទេ។
នាយ ពាក់មី និយាយទៀតថា លោកជឿថា នឹងមានអ្វីជួយគាត់(បុព្វបុរសសម័យដើម)ទៅលើខាងសិល្បវិជ្ជាមន្តអាគម ឬក្បួនខ្នាតអ្វីមួយហើយទើបអាចធ្វើអង្គរវត្តបានដ៏អស្ចារ្យបែបនេះ ដែលសម័យនោះមិនទាន់មានវិទ្យាសាស្ត្រទំនើប។ អញ្ចឹងមកដល់សម័យនេះ ក្នុងនាមយើងជឿនិងកាន់គោរពព្រះពុទ្ធសាសនាយើងនៅតែជឿថា នៅមានព្រលឹងវិញ្ញាណបារមីថែរក្សានៅបរិវេណអង្គរហ្នឹងដែរ”។

នាយ ពែកមី បន្ថែមថា អញ្ចឹងបើសិនជាមានដូចគ្រូម្នាក់នេះទៅធ្វើពិធីតូចតាចត្រឹមតែក្រាលកន្ទេល១ ចេក២ឬ៣ស្និតហើយគាត់អះអាងថា សុទ្ធបារមីព្រះម៉ែនាគប្រាសាទអង្គរវត្តចូលសណ្ឋិតនោះ គឺមិនសក្ដិសមនឹងឋានៈបារមីអង្គរនោះទេ។ នាយយល់ថា នេះជាទង្វើមិនល្អទេ ព្រោះបើមានគ្រូក្រោយៗទៀតយកគំរូតាមដោយធ្វើពិធីតូចតាចធម្មតាៗអញ្ចឹងអាចធ្វើឲ្យមានការសាបរលាបដល់បារមីធំៗនៅអង្គរវត្ត។ ម្យ៉ាងទៀតអាចប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាពិសេសភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ។

សូមបញ្ជាក់ដែរថា កាលពីថ្មីៗនេះមានមហាជនជា ច្រើនបានផ្ទុះការរិះគន់យ៉ាងចាស់ដៃកក្រើកបណ្តា ញសង្គមចំពោះទង្វើគ្រូមហាជ័យបន្ទាប់ពីបានទៅធ្វើពិធីសែនព្រេននៅតំបន់អង្គរវត្តដោយអះអាងថា ព្រះម៉ែនាគចូលសណ្ឋិត។ ជាមួយនឹងការរិះគន់នេះដែរ ក៏មានមតិជាច្រើនបានស្នើឲ្យក្រសួងពាក់ព័ន្ធគួរពិនិត្យឡើងវិញ ចំពោះសកម្មភាពគ្រូមហាជ័យខាងលើនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


