ជីវិតកម្សាន្ដ
លោកឧកញ៉ា ខេមរៈ សិរីមន្ត ឧបត្ថម្ភប្រាក់ ២ លានរៀលដល់ក្មេងប្រុសលក់លៀស និងលើកទឹកចិត្តឲ្យខំរៀន
បន្ទាប់ពីប្រកាសស្វែងរកពីសំណាក់កំពូលតារាចម្រៀងងារជាឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានបំណងចង់ជួយដល់ក្មេងប្រុសកម្សត់ អង្គុយលក់លៀសហាលក្រោមតំណក់ទឹកភ្លៀងនោះ ទីបំផុតក្មេងប្រុសរូបនោះ បានទៅជួបឧកញ៉ា ខេមរៈ សិរីមន្ត ហើយកាលពីម្សិលមិញ។

គេនៅចាំបានថា កាលពីថ្ងៃទី ២២ ខែមីនាកន្លងទៅ កំពូលតារាចម្រៀងមានងារជាឧកញ៉ា ខេមរ: សិរីមន្ត បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីស្វែងរកក្មេងប្រុសកម្សត់ដែលលក់លៀសក្រោមតំណក់ភ្លៀង។ យ៉ាងណាមិញពេលនេះ លោកក៏បានជួបនិងផ្តល់ការឧបត្ថម្ភថវិកាមួយចំនួនដល់ក្មេងដល់ក្មេងប្រុសនោះហើយ។


តារាចម្រៀង ខេមរៈ សិរីមន្ត បានថ្លែងប្រាប់ឲ្យដឹងលើបណ្តាញសង្គមថា ស្រលាញ់ប្អូនត្រង់ចេះតស៊ូនឹងតែម្តង ការតស៊ូពិតប្រាកដភាពស្មោះត្រង់ថែមទាំងខំប្រឹងរៀនឲ្យពូកែទៀតអនាគតទៅប្អូននឹងជោគជ័យ។ ថវិកា ២០០០០០០ រៀលនេះ ជាការលើកទឹកចិត្តដល់ប្អូនប្រុស។


ជាការពិតណាស់ស្របពេលដែលវីដេអូក្មេងប្រុសខាងលើ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមនាអំឡុងពេលប៉ុន្មានថ្ងៃមុននេះ គឺមិនត្រឹមតែផ្ទុះការចាប់អារម្មណ៍ដោយក្តីអាណិតអាសូរ និងកោតសរសើរពីភាពតស៊ូរបស់ប្អូនប្រុសម្នាក់នេះទេ គឺថែមទាំងមានមហាជនជាច្រើនបានប្រកាសស្វែងរកក្មេងប្រុសលក់លៀសហាលរូបនោះ ដើម្បីផ្តល់ជួនការឧបត្ថម្ភថវិកា និងអំណោយជាបន្តបន្ទាប់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


