Connect with us

ជីវិតកម្សាន្ដ

រឿង” គ្រោះជីវិតកូវីដ-១៩” ប្រកាសដាក់បញ្ចាំងនាខែឧសភាខាងមុខនេះ

បានផុស

នៅ

ទីបំផុតលោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តល្បីឈ្មោះរបស់ខ្មែរបានប្រកាសត្រៀមដាក់បញ្ចាំងរឿង «គ្រោះជីវិតកូវីដ-១៩» ដែលជាភាពយន្តបង្ហាញពីវិបត្តិពិតនាអំឡុងបញ្ហាជំងឺកូវីដ-១៩រយ:ពេលប៉ុន្មានឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ យ៉ាឡេង បាននិយាយថា រឿងនេះបើតាមគម្រោងនឹងធ្វើការចាក់បញ្ចាំងជាផ្លូវការនារអំឡុងខែឧសភាឆ្នាំ២០២២ខាងមុខនេះ។ លោកថា “រឿងពិតអំពីវិបត្តិគ្រោះជីវិតកូវីដ-១៩ គឺបានសម្តែងគ្រាដែលយើងគ្រប់គ្នាបានជួបនូវបញ្ហាលំបាកមួយចំនួនដូចជា, ត្រូវបង់ធនាគារផង បង់ថ្លៃសាលាកូនផង ផ្ទះក៏ត្រូវបង់រំលស់ទៀត និងបញ្ហាជាច្រើនដែលត្រូវជួបប្រទះ”។

លោក ហ៊ុយ យ៉ាឡេង បន្តទៀតថា តើបញ្ហានេះគួរធ្វើបែបណា ? ចម្ងល់ទាំងអស់នេះ នឹងត្រូវលាតត្រដាងក្នុងរឿង”គ្រោះជីវិតកូវីដ-១៩”ដែលនឹងមានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃទី១៩ ខែឧសភាតទៅ។ តាមការកត់សម្គាល់ខ្សែភាពយន្តរឿង”គ្រោះជីវិតកូវីដ-១៩”នេះបន្ទាប់ពីការប្រកាសរបស់លោក ហ៊ុយ យ៉ាឡេង គឺមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំបានទន្ទឹងរង់ចាំគ្រប់គ្នា។

លោក ហ៊ុយ យ៉ាណាឡេង ធ្លាប់លើកឡើងថា រឿងនេះលោកបានផលិតចប់យូរមកហើយ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩រហូតឈានដល់ការបិទរោងកុងទើបខកខានក្នុងការចាក់បញ្ចាំង។ យ៉ាងណាមិញស្របពេលដែលបច្ចុប្បន្នរោងភាពយន្តត្រូវបានអនុញ្ញាតិឲ្យដំណើរការបើកឡើងវិញទើបលោកសម្រេចដាក់បញ្ចាំងនៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២ខាងមុខនេះតែម្តង។ គេសង្ឃឹមថា មហាជននឹងគាំទ្រចំពោះស្នាដៃរឿង”គ្រោះជីវិតកូវីដ-១៩”នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម