កីឡា
ក្រុមបាល់ទះ ជប៉ុន បំបាក់ក្រុមខ្លាំងៗរាប ក្នុងសប្តាហ៍ទី ១ ពានពិភពលោក FIVB Nations League
ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន កំពុងបង្ហាញសក្តានុពលយ៉ាងអស្ចារ្យ សម្រាប់ការប្រកួតសប្តាហ៍ទី ១ ក្នុងជុំដំបូងនៃពាន FIVB Men’s Volleyball Nations League 2026 បន្ទាប់ពីឆ្លងកាត់ ៤ ប្រកួតទល់នឹងក្រុមខ្លាំង ទទួលបានជ័យជម្នះទាំង ៤ ប្រកួត។

បន្ទាប់ពី Yuji Nishida វិលត្រឡប់មកកាន់ក្រុមជម្រើសជាតិ ជប៉ុន ឡើងវិញនៅឆ្នាំ ២០២៦ នេះ ត្រូវបានគេកត់សម្គាល់ឃើញ ថា ក្រុមបាល់ទះ ជប៉ុន កាន់តែខ្លាំងក្លាជាងឆ្នាំមុនៗទៅទៀត។ ឆ្លងកាត់ ៤ ប្រកួតកន្លងមក ក្នុងសប្តាហ៍ទី ១ គឺពួកគេមិនទាន់ចាញ់ទាល់តែសោះ ពោលថែមទាំងបានយកឈ្នះក្រុមលេខ ១ ក្នុងលោក ប៉ូឡូញ ជាលើកដំបូងថែមទៀត។

អំឡុងពេលប្រកួតបើកឆាកកាលពីថ្ងៃទី ១០ ខែ មិថុនា ក្រុម ជប៉ុន បានលត់ អ៊ុយក្រែន មិនឱ្យតដៃរួចក្នុងលទ្ធផល ៣ សិត ០។ ឈានចូលប្រកួតទី ២ ក្រុមសាំម៉ូរ៉ៃពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីឈ្នះក្រុមលេខ ១ ប៉ូឡូញ ក្នុងលទ្ធផល ៣ សិតទល់ ២។ ដោយឡែកការប្រកួតទី ៣ បានបន្តឈ្នះក្រុម ចិន ៣ សិតទល់ ១ និងប្រកួតចុងក្រោយ ទល់ជម្រើសជាតិ ស្លូវេនី បានឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។

តាមរយៈជ័យជម្នះទាំង ៤ ប្រកួតនេះ បានធ្វើឱ្យក្រុម ជប៉ុន ឈរនៅលេខ ២ ប៉ុណ្ណោះអាសន្ន ខណៈ ប្រេស៊ីល ឈរនៅលេខ ១ ដោយឆ្លងកាត់ ៤ ប្រកួត ឈ្នះទាំង ៤ ប្រកួតដូចគ្នា។ ចំណែក អាមេរិក ឈរលេខ ៣, អ៊ីតាលី ឈរលេខ ៤, ស៊ែប៉ី ឈរលេខ ៥, ស្លូវេនី ឈរលេខ ៦, និង ប៉ូឡូញ ឈរលេខ ៧។

គួរបញ្ជាក់ជាថ្មី ថា ការប្រកួតជុំដំបូងក្នុងសប្តាហ៍ទី ១ បានបញ្ចប់ហើយ ខណៈការប្រកួតសប្តាហ៍ទី ២ នឹងចូលមកដល់នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


