ជីវិតកម្សាន្ដ
បង្ហើបរូបមន្តសម្ងាត់ ដែលបវរកញ្ញា Thuy Tien ប្រើថែសម្រស់ជាប្រចាំ
Nguyen Thuc Thuy Tien លែងជាឈ្មោះប្លែកសម្រាប់អ្នកគាំទ្រទៀតហើយ ដោយសារនាងមានប្រជាប្រិយភាពល្បីល្បាញ តាំងពីជាប់ជយលាភីបវរកញ្ញាឯក Miss Grand International 2021 ។ ក្រៅពីសមត្ថភាពដើរលើឆាកយ៉ាងស្ទាត់ និងទេពកោសល្យបង្ហាញម៉ូដដ៏ជំនាញ នាងក៏ត្រូវបានគេចាប់អារម្មណ៍ចំពោះរូបរាង និងស្បែករលោងគ្មានស្នាម គួរឱ្យច្រណែន។

ម្ចាស់មកុដ MGI 2021 រូបនេះ តុបតែងមុខបែបណាក៏សមឥតទាស់ ថែមទាំងមានសម្រស់ស្រស់ស្អាតខ្លាំង ទោះបីមិនផាត់ម្សៅ ឬលាបក្រែមក៏ដោយ។ តើនាងមានរូបមន្តអ្វីទៅ ទើបអាចរក្សាសម្រស់ឱ្យស្រស់ស្អាតបែបនេះ? ដូច្នេះ ថ្ងៃនេះ កម្ពុជា នឹងបង្ហាញពីវិធីថែទាំសម្រស់របស់ Nguyen Thuc Thuy Tien ដែលនាងតែអនុវត្តជាប្រចាំ ជូនប្រិយមិត្តបានដឹង។

និយាយអំពីអាថ៌កំបាំងរបស់នាង Thuy Tien បានចែករំលែកថា នាងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការថែរក្សាស្បែកប្រចាំថ្ងៃ រួមទាំងជំហានសំខាន់ៗចំនួន ៣ដែលត្រូវយកចិត្តទុកដាក់។ ទីមួយ នាងប្រើផលិតផលថែរក្សាស្បែកសំខាន់ៗចំនួនពីរគឺ សេរ៉ូម និងឡេការពារកម្តៅថ្ងៃ។ សេរ៉ូមសម្បូរទៅដោយសារធាតុចិញ្ចឹម និងជួយកែលម្អបញ្ហាស្បែក។ ឯឡេការពារកម្តៅថ្ងៃ ជួយការពារស្បែកពីការបំផ្លាញពីពន្លឺព្រះអាទិត្យ។

បន្ថែមពីលើនោះ នាងក៏មានអាថ៌កំបាំងផ្ទាល់ខ្លួនក្នុងការសម្អាតស្បែកផងដែរ។ យោងទៅតាមការលើកឡើងរបស់នាងនៅក្នុងបទសម្ភាសន៍ ការលាងមុខមានសារៈសំខាន់ណាស់ នៅក្នុងទម្លាប់ថែរក្សាស្បែករបស់បវរកញ្ញារូបនេះ។ ដោយសារការងារមមាញឹក ស្បែករបស់ Thuy Tien មិនត្រឹមតែប្រមូលផ្តុំនូវភាពកខ្វក់ ញើស បាក់តេរីប៉ុណ្ណោះទេ ថែមទាំងមានសារធាតុមិនស្អាតដូចជា ឡេការពារកំដៅថ្ងៃ សេរ៉ូម និងគ្រឿងសម្អាង ដែលយូរៗទៅវានឹងធ្វើឱ្យរន្ធញើសស្ទះ បង្កឱ្យកើតមុន និងស្នាម។ ដូច្នេះហើយទើបបានជា Miss Grand International 2021 តែងតែប្រើហ្វូមលាងមុខ ដើម្បីសម្អាតស្បែកឱ្យបានជ្រៅ និងស្អាតល្អ។ លើសពីនេះ Thuy Tien ក៏ខិតខំលាបក្រែមភ្នែកជារៀងរាល់ថ្ងៃផងដែរ។

ក្រៅពីនោះ របបអាហារគឺជារូបមន្តជួយឱ្យនាងមានរាងស្អាត និងមានសុខភាពល្អ ដោយមិនចាំបាច់ខំប្រឹងច្រើន។ Thuy Tien ចែករំលែកថា នាងញ៉ាំអាហាផ្សំពីម្សៅពណ៌សតិច និងបង្កើនប្រូតេអ៊ីន ព្រមទាំងជាតិសរសៃនៅក្នុងអាហារពណ៌បៃតង។ ជាពិសេស Thuy Tien បរិភោគដំឡូងផ្អែម ក៏ដូចជានំបុ័ងស្រូវសាលីច្រើនជាងអាហារផ្សេង។
រីឯសាច់ បន្លែផ្លែឈើ បវរកញ្ញារូបនេះទម្លាប់ញ៉ាំសាច់មាន់ គ្រាប់ផ្លែឈើ ផ្លែប៉ោម ចេក ផ្កាខាត់ណា និងត្រសក់។ ទាំងនេះគឺជាអាហារដែលមានជាតិសរសៃខ្ពស់ សន្ទស្សន៍ glycemic ទាប ឆ្អែតលឿនដោយមិនបារម្ភពីការឡើងទម្ងន់។

ចំណែករូបមន្តសំខាន់ទី៣របស់ Thuy Tien ដែលធ្វើឱ្យនាងស្រស់ស្អាត ស្បែកចាំ គឺធ្វើលំហាត់ប្រាណជាទៀងទាត់។ នាងតែងតែហាត់ក្បាច់ HIIT ដែលវាជាលំហាត់ប្រាណមួយជួយដុតកាឡូរីក្នុងរយៈពេលដ៏ខ្លី។
លើសពីនេះទៀត នាងតែងតែញ៉ាំទឹកយ៉ាងហោចណាស់ ៣លីត្រ ជារៀងរាល់ថ្ងៃ មិនគេងយប់ជ្រៅ ព្យាយាមគេងឱ្យបានគ្រប់គ្រាន់ និងផ្លាស់ប្តូរកម្រាលពូកជាប្រចាំដើម្បីការពារស្បែករបស់នាង៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាថ៌កំបាំងថែរាងរបស់មិត្តស្រី Ronaldo ទោះមានកូន២ហើយ នៅតែទាក់ទាញ
ចុចអាន៖ គ្រងមកុដជិត១ឆ្នាំហើយ Thuy Tien ទើបទម្លាយរឿងអាស្រូវ ហែកក្រដាសបំណុល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត