ជីវិតកម្សាន្ដ
អាថ៌កំបាំងថែរាងរបស់មិត្តស្រី Ronaldo ទោះមានកូន២ហើយ នៅតែទាក់ទាញ
មិត្តស្រីរបស់ Ronaldo នាង Georgina Rodriguez តែងតែទទួលបានការចាប់អារម្មណ៍ពីមហាជន រាល់ពេលដែលនាងបង្ហាញខ្លួនជាសាធារណៈ ដោយសាររាងកាយដ៏ស្រឡូនស្អាត មិនថានាងសម្រាលកូនទី២ហើយក៏ដោយ ក៏នៅតែទាក់ទាញខ្លាំង។

ថ្មីៗនេះ រូបភាពរបស់ Georgina នៅឯមហោស្រពភាពយន្តទីក្រុង Cannes បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គម ដោយមានការសរសើរជាច្រើនចំពោះរូបរាងដ៏ស្រស់ស្អាតរបស់នាង។ ថ្វីត្បិតតែនាងទើបតែសម្រាលបានកូនទី២ កាលពីមួយខែមុនក៏ដោយ ក៏នាងនៅតែធ្វើឱ្យអ្នកគាំទ្រទាក់ភ្នែកជាមួយនឹងរូបរាងដ៏សិចស៊ី ដូចកាលនាងនៅក្មេងអ៊ីចឹង។

តាមពិតរូបរាងដ៏ស្រស់ស្អាតរបស់ Georgina មិនមែនកើតឡើងដោយឯកឯង ឬការកែកុនណាមួយឡើយ ប៉ុន្តែដោយសារតារាស្រីរូបនេះមានទម្លាប់ល្អមួយចំនួន ដែលនាងតែងតែអនុវត្តជាប្រចាំ។
ជាញឹកញាប់ Georgina តែងចូលកន្លែងហាត់ប្រាណ មិនដែលខាន។ ការហាត់ប្រាណមិនមែនជានិន្នាការចម្លែកទៀតទេ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ក៏ដូចជាចង់រក្សារាងឲ្យសមសួន។ ដូចគ្នានេះ Georgina តែងតែអនុវត្តលំហាត់ជាប្រចាំដើម្បីជួយបង្កើនទំហំដើមទ្រូង និងត្រគាករបស់នាង។ គេបានដឹងផងដែរថា នាងមានទម្លាប់រាំជាទៀងទាត់ ដោយនាងរមែងទៅហាត់របាំបាឡេ។ លើសពីនេះ Georgina តែងតែហាត់ហែលទឹក ហាត់យូហ្គា ឬជិះកង់ជាមួយមិត្តប្រុស។


ក្រៅពីនេះ របបអាហាររបស់ Georgina ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។ មេចុងភៅរបស់គ្រួសាររបស់ Ronaldo បានឱ្យដឹងថា Georgina និងមិត្តប្រុស ចូលចិត្តញ៉ាំអាហារសម្បូរប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ជាពិសេសសាច់មាន់ដែលចម្អិនដោយគ្មានប្រេង និងអំបិល។ ចំណែកអាហារពេលព្រឹក នាងតែងតែផឹកទឹកម្នាស់ ឬទឹកក្រូច។
បច្ចុប្បន្ន Georgina មានវ័យ ២៩ឆ្នាំ និងមានកូន២នាក់ទៅហើយ ប៉ុន្តែគ្រប់គ្នាមិនអាចប្រកែកបានទេថា នាងតែងតែទាក់ទាញ ទទួលបានការចាប់អារម្មណ៍គ្រប់ពេលពេលបង្ហាញខ្លួនម្ដងៗ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិត្តស្រី Ronaldo ធ្វើរឿងមួយពេលចូលរួមកម្មវិធី Cannes ថ្ងៃមុន មហាជនចំហមាត់ធ្លុង
ចុចអាន៖ លម្អិតខ្ទេចគ្មានសល់ អំពីបណ្តឹងអូសបន្លាយរវាង Johnny និង Amber
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


