ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ប្រកាសស្វែងរកអ្នកស្ម័គ្រចិត្ត១០០នា ក់ចូលរួមព្រឹត្តិការណ៍វប្បធម៌”ខ្មុកខោល”
ភ្នំពេញ ៖ តារាសម្តែងរូបស្រស់កញ្ញា ពេជ្រ ចរណៃបា នប្រកាសឲ្យដឹងមុននេះបន្តិចថាពេលនេះក្រុមរប ស់នាងកំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន១០០នាក់ដើម្បីចូលរួមសម្តែងព្រឹត្តិការណ៍វប្បធម៌ដ៏ពិសេសមួយគឺមានឈ្មោះថា ខ្មុកខោល។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ថា នេះជាឱកាសស្ម័គ្រចិត្តចំនួន១០០នាក់ដើម្បីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ពិសេស ខ្មុកខោល។កម្មវិធីនេះរៀបចំដោយ សាលាសិល្បៈហ៊្វូណនហើយសហការរៀបចំដោយ៖ក្រៀលកម្ពុជានិងសាលាគុនល្បុក្កតោជ័យតេជៈ។

កញ្ញា ពេជ្រ ចរណៃ បានសង្កត់ធ្ងន់ទៀតថា ខ្មុកខោល គឺជាកម្មវិធីយ៉ាងពិសេសដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកស្ទួយវប្បធម៌ដ៏ត្រចះ ត្រចង់របស់ខ្មែរយើងព្រមទាំងការបង្ហាញអំពីទម្រង់ខោលនានាផងដែរ។ពិព័រណ៍មុខខ្មុកនឹងត្រូវបានបង្ហាញយ៉ាងល្អត្រកាល អមដោយវត្តមានតារាល្បីៗមួយចំនួនផងដែរ។

បើតាមការបញ្ជាក់បន្ថែមពីតារាស្រីកញ្ញា ពេជ្រ ចរណៃ លើកឡើងថាកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១៨-១៩ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅFactory Phnom Penh។ ចំណែកពេលវេលាសម្រាប់ឈប់ទទួលពាក្យអ្នកស្ម័គ្រចិត្តគឺត្រឹមថ្ងៃទី១០ខែមិថុនានេះ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


