ជីវិតកម្សាន្ដ
ដឹងប្រវត្តិកូនប្រុស-ស្រី តារាជើងចាស់ ៧ រូបនេះហើយ ពិតជាស្ងើចសរសើរមិនខាន
ក្រៅពីមានឪពុកម្ដាយជាតារាជើងចាស់ នៅក្នុងឧស្សាហកម្មកម្សាន្តថៃ កូនប្រុស-ស្រីរបស់តារាល្បីៗទាំងនេះ ក៏មានទេពកោសល្យសម្ដែងបានយ៉ាងល្អ និងសម្រស់ស្រស់សង្ហាមិនចាញ់ឪពុកម្ដាយឡើយ។ ខណៈអ្នកខ្លះត្រៀមខ្លួនធ្វើជាវេជ្ជបណ្ឌិត ខ្លះក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈ និងព្យាយាមត្រួសត្រាយផ្លូវ ដោយខ្លួនឯងផ្ទាល់តែម្ដង។
ជាក់ស្ដែងមានដូចជា៖
១ Pun Punnakan

Pun មានអាយុ២២ ឆ្នាំ ជាកូនប្រុសច្បងរបស់ Mae Nus Nussaba និង Bi Phutthipong Punnakan ក្រៅពីមានរូបរាងសង្ហា យុវជនរូបនេះក៏មានទេពកោសល្យពីកំណើត ដែលអាចនិយាយបានថា បុរសសង្ហាម្នាក់នេះជាគ្រូពេទ្យដែលព្យាបាលអ្នកជំងឺយ៉ាងជំនាញ។ ដោយសារតែលោកកំពុងសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi ដូច្នេះវិស័យសម្ដែងអាចមិនទាន់ដល់ពេល ប៉ុន្តែលោកក៏ធ្លាប់បង្ហើបថា មានមោទនភាពយ៉ាងខ្លាំងចំពោះឪពុកម្តាយ និងក្រុមគ្រួសាររបស់លោក។
២ Aim Sanphet

Aim មានអាយុ ២២ ឆ្នាំ ជាកូនប្រុសតែម្នាក់ និងជាទីស្រលាញ់របស់ Du Say និង Mae Aui Attaya Kunakorn។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Layola Marymount រដ្ឋកាលីហ្វ័រញ៉ា។ ទន្ទឹមនោះ ឪពុករបស់លោក ក៏ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា Aim ធ្លាប់ធ្វើការជា bellboy និង concierge នៅសណ្ឋាគារប្រណីតមួយ ដើម្បីទទួលយកបទពិសោធន៍នៃការចាប់ផ្តើមជីវិតការងាររបស់គេ។ មិនត្រឹមប៉ុណ្ណេះ លោកក៏ពូកែខាងកីឡា ជាពិសេសប្រដាល់ ដែលអាចនិយាយបានថា ជាអាជីពមួយផ្សេងទៀត។
៣ Ally Achiraya

Ally ជាកូនស្រីវ័យ១៨ឆ្នាំតែមួយគត់របស់ Am Amarin Nitipon និង Joy Achariya ។ កូនរបស់តារាចាស់វស្សានេះ មានទេពកោសល្យមិនធម្មតាឡើយ នាងអាចធ្វើជាពិធីការីតាំងពីនៅជាកុមារ ដោយសារនាងមានសមត្ថភាពនិយាយគួរឲ្យស្រឡាញ់។ កាលនៅវ័យជំទង់ Ally មានទេពកោសល្យក្នុងការច្រៀង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ អ្វីដែលពិសេស បទដំបូងរបស់ Ally បានធ្វើឲ្យនាងក្លាយជាអ្នកសិល្បៈពេញលក្ខណៈ បើនិយាយពីការសិក្សាវិញ នាងក៏ជាសិស្សពូកែ ព្រោះបានប្រឡងជាប់ក្នុងមហាវិទ្យាល័យអាជីពតន្ត្រី និងពាណិជ្ជកម្មថែមទៀត។
៤ Jinjett Wattanasin

Jinjett មានអាយុ ២១ ឆ្នាំជាកូនប្រុសរបស់តារាចម្រៀងជើងចាស់ Jay Jetrin និងតារាសម្ដែងតួកាច Mae Pin Kejamanee ។ អាចនិយាយបានថា Jinjett ជាតារាចម្រៀងដែលមានសំឡេងល្អ និងដើរតាមគន្លងឪពុករបស់គេយ៉ាងពេញទំហឹង។ លោកក៏មានបទចម្រៀងទោលជារបស់ខ្លួនរួចហើយ និងមានអ្នកគាំទ្រច្រើនផងដែរ។ បច្ចុប្បន្ន Jinjett បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនៅវិទ្យាស្ថានតន្ត្រីទំនើបអង់គ្លេស និងអៀរឡង់ (BIMM) ប្រទេសអង់គ្លេស គេគ្រប់គ្នាក៏អាចទាយថា អនាគតលោក អាចបង្កើតកំណត់ត្រាផ្ទាល់ខ្លួនដើម្បីឲ្យល្បីតាមឪពុកម្ដាយរបស់គេដែរ។
៥ Net Nett

Net មានអាយុ១៨ ឆ្នាំជាកូនប្រុសច្បងរបស់ Mae Kwang Kamolchanok និង Nut-Nut។ បើនិយាយពីសមត្ថភាពវិញ អាចនិយាយបានថា វិថីចម្រៀងរបស់ Net គឺល្អដូចឪពុកម្ដាយគ្មានខុស។ យុវវ័យនេះ មានជំនាញលេងហ្គីតាបានយ៉ាងល្អ និងតែងច្រៀងលេងជាមួយឪពុកម្ដាយជាញឹកញាប់។ ចំណែកការសិក្សានៅពេលនេះ Net ជា Freshy នៅមហាវិទ្យាល័យសិល្បៈ និងបរិញ្ញាបត្រវិទ្យាសាស្ត្រ។
៦ Jeanne Jirachaya

Jeanne ជាកូនស្រីពៅរបស់តារាជើងចាស់ Mae Nok Jariya និង Jonny Anfone បើនិយាយពីសម្រស់វិញ Jeanne ដូចម្ដាយបេះដាក់។ ទាក់ទងនឹងការអប់រំ Jeanne បានបញ្ចប់ការសិក្សាពី King’s College London ដែលជាស្ថាប័នល្បីខាងវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ។ យ៉ាងណាមិញ គេក៏ឃើញនាងលេចមុខសម្ដែងជាតួរាយរងខ្លះៗដែរ។
៧ Plankton និង Eaton

Plankton ជាប្អូនប្រុសរបស់ Eaton Sakdidet និងជាកូនប្រុសសំណព្វចិត្តរបស់ Mae Mew និង Kong Norabadee Sasiprapha ។ កាលពីពេលថ្មីៗនេះ គេឃើញកូនប្រុសទាំងពីរ Mae Mew ចូលរួមដំណើរកម្សាន្តថ្មីរបស់ប្រេន louis vuitton ហើយក៏ធ្លាប់ឃើញ Eaton ចូលប្រឡូកក្នុងវិស័យកម្សាន្តជាញឹកញាប់ ដូចជាម្ដាយគេដែរ។ បើនិយាយពីការសិក្សាវិញអ្នកទាំងពីរគឺល្អដូចគ្នា ខណៈ Plankton បច្ចុប្បន្ននេះ ជិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិល្បៈសេរី Purdue University ហើយ Eaton ជាយុវជនដ៏ស្រស់សង្ហាលើបណ្ដាញសង្គម និងទើបតែរៀនចប់វិទ្យាល័យតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តែកន្លះឆ្នាំសោះ តារាស្រី ថៃ ៣គូ ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយមិត្តប្រុស
ចុចអាន៖តារាស្រី ១០រូប ធ្លាប់បង្កភាពភ្ញាក់ផ្អើលលើបណ្ដាញសង្គម ដោយសារតែរូបសិចស៊ីពេក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា