ជីវិតកម្សាន្ដ
ហ្វេនភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ Fan Bingbing ស្រកទម្ងន់ជិត ១០គីឡូ
ទេពធីតាសម្រស់ប្រចាំប្រទេសចិន ហ្វាន ពីងពីង បង្ហាញសម្រស់ស្រកទម្ងន់ខុសពីធម្មតាប្រមាណជិត ១០គីឡូ ក្នុងរយៈពេលមួយសប្តាហ៍ ធ្វើឱ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង។

ថ្មីៗនេះ នៅលើផេកផ្ទាល់ខ្លួន Fan Bingbing បានបង្ហោះវីដេអូខ្លីមួយអំពីប្រសិទ្ធភាពនៃវិធីសាស្ត្រសម្រកទម្ងន់ ដែលនាងអនុវត្តជាប្រចាំ។ តារាស្រីរូបនេះបានឱ្យដឹងថា នាងខ្លួនឯងកំពុងដាក់កំហិតលើរបបអាហារយ៉ាងតឹងរ៉ឹងក្នុងរយៈពេល ៧ថ្ងៃ ហើយបច្ចុប្បន្ននាងស្រកបាន ៧គីឡូក្រាម ដោយជោគជ័យ។
នៅក្នុងវីដេអូ ពីងពីង សារភាពថា ដើម្បីកម្ចាត់ជាតិពុលពីរាងកាយ ជារៀងរាល់ថ្ងៃ នាងទម្លាប់ដើរយឺតៗ ១០គីឡូម៉ែត្រ នៅកន្លែងហាត់ប្រាណ។ ទម្លាប់មួយនេះជួយឱ្យនាងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។

ទោះយ៉ាងណា តារាស្រីវ័យ ៤១ឆ្នាំរូបនេះ មិនណែនាំឱ្យអ្នកគាំទ្រអនុវត្តវិធីសម្រកទម្ងន់ដូចនាងនោះទេ ព្រោះមនុស្សម្នាក់ៗមានស្ថានភាពរាងកាយ និងសុខភាពខុសៗពីគ្នា។
ដោយឡែក អ្នកគាំទ្ររបស់ ពីងពីង វិញ បាននាំគ្នាសរសើរសម្រស់របស់នាងមិនដាច់ពីមាត់ បើទោះបីជាមានវ័យជ្រេបន្តិចក្ដី តែនាងនៅតែរក្សាសម្រស់បានដូចយុវវ័យម្ភៃផ្លាយ ហើយមិនថាស្រកគីឡូច្រើនយ៉ាងណា សម្រស់របស់នាងមិនស្រកស្រុតសូម្បីបន្តិច៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ លេចឮពាក្យចចាមអារ៉ាម Fan Bingbing កំពុងទាក់ទងនាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុ
ចុចអាន៖ ដឹងមូលហេតុ នៃមរណភាពរបស់តារា ចិន ជើងចាស់ ៨ រូប ធ្លាប់សាងស្នាដៃល្បីរន្ទឺ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


