Connect with us

ជីវិតកម្សាន្ដ

២០ឆ្នាំមុនធ្លាប់មានចិត្តឲ្យគ្នា ពេលនេះ Jennifer និង Ben ចូលរោងការ 

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា តារាចម្រៀង Jennifer Lopez និងតារាសម្តែង Ben Affleck បានរៀបការហើយ នៅក្នុងទីក្រុង Las Vegas បន្ទាប់ពីគូស្នេហ៍ល្បីឈ្មោះមួយគូនេះ ធ្លាប់មានចិត្តឱ្យគ្នាកាលពី ២០ឆ្នាំមុន។

យោងតាមទស្សនាវដ្តី People បានឱ្យដឹងថា គូស្នេហ៍ Jennifer-Ben បានប្រកាសពិធីអាពាហ៍ពិពាហ៍នៅឯព្រះវិហាររដ្ឋ Nevada កាលពីល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២២ និងបានចុះអេតាស៊ីវិលរួចរាល់ផងដែរនៅថ្ងៃជាមួយគ្នានោះ។

ក្រោយពេលជួបបែកៗអស់ជាច្រើនលើក​ តាំងពីស្គាល់គ្នាដំបូងកាលពីឆ្នាំ២០០២មក ពេលនេះ Jennifer បានសម្រេចចូលរោងការជាមួយតារាសម្ដែង Ben Affleck ​និងក្លាយជាលោកស្រី Jennifer Lynn Affleck ជាផ្លូវការ។

បើតាមប្រភពព័ត៌មាន ពិធីមង្គលការមិនបានប្រារព្ធឡើងក្នុងលក្ខណៈធំដុំអ្វីទេ ការចូលរួមពីភ្ញៀវកិត្តិយសមានតែសាច់ញាតិប៉ុន្មាននាក់ និងមិត្តជិតស្និទ្ធប៉ុណ្ណោះ។

គួររំលឹកថា​ Jennifer និង Ben ​ធ្លាប់ស្រឡាញ់គ្នាម្ដងហើយកាលពីឆ្នាំ២០០២ ប៉ុន្តែកាលណោះពួកគេមិនបានបន្តចំណងស្នេហាយូរអង្វែងឡើយ។ ​ពួកគេបែកផ្លូវគ្នា នៅឆ្នាំ២០០៣ ហើយឆ្នាំ២០០៤ Jennifer បានរៀបការនឹងអ្នកផ្សេង។ ក្រោយ Jennifer ចែកផ្លូវជាមួយអតីតស្វាមី នៅឆ្នាំ២០១៤ អតីតគូស្នេហ៍នេះចាប់ផ្ដើមទាក់ទងគ្នាម្ដងទៀត។ លុះដល់ ខែ​មេសា ​ឆ្នាំ២០២២​ អ្នកទាំងពីបានប្រកាសពិធីភ្ជាប់ពាក្យ ហើយនៅពាក់កណ្ដាលខែកក្កដានេះ ពួកគេដឹកដៃគ្នាចូលរោងការតែម្ដង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តារាប្រុស ៦រូប ហ៊ានបើកចំហចំណងស្នេហ៍ជាមួយមនុស្សស្រីអាយុច្រើនជាងខ្លួន មិនខ្លាចពាក្យរិះគន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម