ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ត្រេកអរស្ទើរហោះ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ចូលទស្សនាការLiveរបស់ខ្លួន
ភ្នំពេញ ៖ តារាសម្ដែងស្រីរូបស្រស់កញ្ញា ឌួង ហ្សូរីដា បានបង្ហាញអារម្មណ៍រំភើបខ្លាំងស្ទើររកអ្វីប្រៀមផ្ទឹមពុំបានឡើយក្រោយពេលត្រូវបានសម្ដេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលទស្សនានិងស៊ែរវីដេអូរបស់ខ្លួន។

តារាស្រីកញ្ញា ឌួង ហ្សូរីដា បានចាត់ទុកថានេះជាមហាកិត្តិយសដ៏ធំធេងហើយថ្លៃថ្លាបំផុតដែលត្រូវបា នសម្ដេចតេជោ ហ៊ុន សែន ផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ព ស់ដូច្នេះ។នាងបានរៀបរាប់សំណេរដឹងគុណសម្តេ ចតេជោថា ជាលើកទី១ក្នុងជីវិតពេលឡាយលក់រ យៈពេល៤ឆ្នាំទើបតែបានសម្តេចពុកលោកចូលទ ស្សនាការឡាយហើយជួយស៊ែរកូនស្រីទៀតសំខា ន់កូនលក់អត់សូវដាច់ផងប៉ុន្មានថ្ងៃនេះបានលោក ឪពុកជួយស៊ែរភ្លាមទាំងអ្នកលក់និងអ្នកទិញទាំងភ្ញៀវ រំភើប ចូលខមិនផងចូលឆាតប្រាប់ថាសម្តេចជួយស៊ែរអត់ដឹងអីបន្តិចសោះ។

កញ្ញា ឌួង ហ្សូរីដា ក៏បានថ្លែងសារអរគុណសម្ដេចតេជោ ហ៊ុន សែន ទៀតថាអរគុណលោកឪពុកដែ លតែងតែលើកទឹកចិត្តអ្នករកស៊ី Onlineតូចតាចដូចកូនស្រីនិងអ្នកជំនួញដទៃជាច្រើនទៀតក្នុងស ម័យកូវីដឲ្យមានកម្លាំងចិត្តប្រឹងតស៊ូ ជំនះឧបសគ្គទាំងអស់គ្នា ក្នុងគ្រាលំបាកមួយនេះ រំភើបពេក អត់ដឹងត្រូវនិយាយអីទៀតទេ ខុសទាស់អីសូមកុំប្រកាន់ណាចាស៎។

សូមជម្រាបដែរថាតារាស្រីកញ្ញា ឌួង ហ្សូរីដា សព្វ ថ្ងៃក្រៅតែអាជីពសម្តែងនិងពិធីការិនីនាងក៏បានបង្កើតមុខជំនួញរកស៊ីជាបន្តបន្ទាប់ទាំងលកើផលិ តផលអនឡាញនិងជាថៅកែហាងជាដើម។អាជីពទាំងនេះបានប្រែក្លាយជីវភាពរបស់ ឌួង ហ្សូរីដា អោយកាន់តែមានភាពស្រស់ថ្លានិងហ៊ឺហាមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


