ជីវិតកម្សាន្ដ
កើតរឿងយូរហើយ ពេលនេះអតីតភរិយា Will Smith ស្រាប់តែចេញមុខសុំទោសជំនួសលោក
អ្នកស្រី Sheree Zampino អតីតភរិយា Will Smith បានសុំអង្វរជំនួសអតីតស្វាមី សុំឱ្យមានការអភ័យទោសពីសាធារណជន និងអ្នកពាក់ព័ន្ធ ដើម្បីឱ្យតារាប្រុសរូបនេះមានឱកាសវិលចូលសិល្បៈវិញ ក៏ដូចជាចូលរួមក្នុងកម្មវិធីពានរង្វាន់អូស្ការលើកក្រោយ។

អ្នកស្រី Sheree Zampino បានចេញមុខជាសាធារណៈធ្វើការសុំទោសជុំវិញរឿងរ៉ាវដែល Will Smith ទះកំផ្លៀងតារាកំប្លែង Chris Rock នៅក្នុងកម្មវិធី Academy Awards កាលពីខែមីនា កន្លងទៅ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Daily Mail តារាសម្ដែងវ័យ ៥៤ឆ្នាំរូបនេះ បានអំពាវនាវ និងទទូចហើយទទូចទៀតសុំឱ្យអ្នកគាំទ្រអភ័យទោសឱ្យ Will Smith ករណីហិង្សារបស់ Will ដែលបានធ្វើទៅលើ Chris ។ អ្នកស្រីពិតជាសង្ឃឹមថា ការលើកលែងទោសម្ដងនេះ គឺជាការផ្ដល់ឱកាសឱ្យ Will Smith បានកែប្រែកំហុស។

គួររំលឹកថា អ្នកស្រី Sheree និងលោក Will បានរៀបការនិងរួមរស់ជាមួយគ្នាកំលុងឆ្នាំ ១៩៩២-១៩៩៥ ហើយក្រោយចែកផ្លូវគ្នា រហូតដល់ពេលនេះ អ្នកទាំងពីរបន្សល់ទុកកូនប្រុសអាយុ ២៩ឆ្នាំម្នាក់ ឈ្មោះ Trey Smith ។

ចំពោះរឿងរ៉ាវទះកំផ្លៀងតារាកំប្លែង Chris Rock កាលពី៥ខែមុន សាមីខ្លួនលោក Will Smith បានធ្វើការសុំទោសជាសាធារណៈទៅកាន់មហាជន និង Chris Rock ម្ដងរូចហើយកាលទើបកើតរឿងភ្លាមៗ។ ទោះជាយ៉ាងនេះ Will Smith ត្រូវបានហាមប្រាមមិនឱ្យចូលរួមកម្មវិធីប្រគល់ពានរង្វាន់អូស្ការរហូតដល់ ១០ឆ្នាំ ហើយក្រុមហ៊ុនផលិតភាពយន្តនានា បានលុបចោលកុងត្រាជាមួយរូបលោក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Will Smith ហាមមិនឲ្យចូលក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscar រយៈពេល ១០ ឆ្នាំ ក្រោយទះកំផ្លៀង Chris Rock
ចុចអាន៖ Will Smith ឈប់សម្ដែងឲ្យហូលីវូដ ក្រោយរឿងអាស្រូវទះកំផ្លៀង Chris Rock
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


