ជីវិតកម្សាន្ដ
Will Smith ហាមមិនឲ្យចូលក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscar រយៈពេល ១០ ឆ្នាំ ក្រោយទះកំផ្លៀង Chris Rock
តារាសម្តែងហូលីវូដ Will Smith ត្រូវបានហាមប្រាមមិនឲ្យចូលរួមក្នុងកម្មវិធី Oscar ក្រោយៗទៀតរយៈពេល ១០ ឆ្នាំ បន្ទាប់ពីទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាកក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards លើកទី ៩៤ ។
បើតាមបណ្ឌិត្យសភាចលនាសិល្បៈ និងវិទ្យាសាស្ត្រ (The Academy of Motion Picture & and Sciences) បានឲ្យដឹងថា ការសម្រេចចិត្តហាមឃាត់លោក Smith កើតឡើង បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃបណ្ឌិតសភាបានកោះប្រជុំដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ខ្លួន ។
បន្ថែមពីលើការហាមប្រាមពីពានរង្វាន់ Oscar, លោក Smith ក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ Academy ណាមួយក្នុងអំឡុងពេលនោះផងដែរ ។
ប្រធានបណ្ឌិត្យសភាលោក David Rubin និងនាយកប្រតិបត្តិ Dawn Hudson បានលើកឡើងពី “អាកប្បកិរិយាមិនអាចទទួលយកបាន និងបង្កគ្រោះថ្នាក់” របស់ Smith ក្នុងអំឡុងព្រឹត្តិការណ៍ថ្ងៃទី ២៧ ខែមីនា នៅក្នុងសំបុត្របើកចំហទៅកាន់សមាជិក Academy ។
ទន្ទឹមនោះ Smith ក៏បានប្រកាសលាលែងចេញពី Academy កាលពីសប្តាហ៍មុនផងដែរ ចំពេលមានការរិះគន់យ៉ាងខ្លាំងចំពោះការទះកំផ្លៀងទៅលើតារាកំប្លែង Chris Rock ដោយសារតែនិយាយប៉ះពាល់ប្រព័ន្ធរបស់លោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ Will Smith ឈប់សម្ដែងឲ្យហូលីវូដ ក្រោយរឿងអាស្រូវទះកំផ្លៀង Chris Rock
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


