Connect with us

ជីវិតកម្សាន្ដ

Chris Rock ទើបទម្លាយអារម្មណ៍ពិតដែលត្រូវទះកំភ្លៀង ថែមទាំងដៀល Will Smith ថា ជាសុភាពបុរសក្លែងក្លាយ

បានផុស

នៅ

តារាកំប្លែង Chris Rock ទីបំផុតបានចែករំលែកពីអារម្មណ៍របស់គាត់ ដែលត្រូវតារាសម្ដែង Will Smith ទះកំផ្លៀង នៅក្នុងកម្មវិធីពានរង្វាន់ Oscars ឆ្នាំនេះ អំឡុងពេលគាត់យកឈ្មោះភរិយា Will Smith មកនិយាយលេងសើច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីយប់ថ្ងៃទី១ ខែកញ្ញា កន្លងទៅថ្មីៗនេះ Chris Rock បានផ្ដល់បទសម្ភាសន៍ជាមួយមិត្តរួមអាជីព Dave Chappelle ក្នុងកម្មវិធីរបស់ Liverpool ថា គាត់ពិតជាមានអារម្មណ៍ឈឺចាប់ជាទីបំផុត ដែលត្រូវកំភ្លៀងរបស់ Will Smith។ យប់នោះ​ ជាយប់ដែលគាត់មិនអាចបំភ្លេចបានអស់មួយជីវិត។

មិនតែប៉ុណ្ណោះ គាត់ថែមទាំងឆ្លៀតដៀលទៅកាន់ Will Smith ធ្ងន់ៗថា តារាហូលីវូដរូបនេះក្លែងជាសុភាពអស់រយៈពេល ៣០ឆ្នាំ ដែលការពិតទៅលោកមិនខុសពីជនបាតផ្សារនោះទេ។ ស្របពេលជាមួយគ្នាដែរ Chris Rock ពិតជាសង្ឃឹមថា Will Smith មិនពាក់របាំងមុខនោះតទៅទៀតឡើយ។

យ៉ាងណាមិញ ជុំវិញរឿងអាស្រូវដ៏កក្រើកនេះ Will Smith បានចេញមុខសុំទោសជាសាធារណៈរួចហើយ ប៉ុន្តែកាលទើបកើតរឿងថ្មីៗ Chris មិនបានឆ្លើយតបចំពោះការសុំអភ័យទោសនោះទេ។ ​ដោយឡែកក្រោយពេលកើតរឿង Will Smith ត្រូវបានម្ចាស់ផលិតកម្មលុបចោលកុងត្រាជួលសម្ដែង ចំណែកកម្មវិធីពានរង្វាន់អូស្ការវិញ លោកត្រូវគេហាមប្រាមមិនឱ្យចូលរួមរយៈពេល ១០ឆ្នាំ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កើតរឿងយូរហើយ ពេលនេះអតីតភរិយា Will Smith ស្រាប់តែចេញមុខសុំទោសជំនួសលោក

ចុចអាន៖ Madonna សារភាពត្រង់ៗថា នាងងប់ងុលនឹងសិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម