ជីវិតកម្សាន្ដ
ក្រុមហ៊ុនល្បីៗចំនួន ២ ផ្អាកគម្រោងថតជាមួយ Will Smith បន្ទាប់ពីរឿងអាស្រូវទះកំផ្លៀង
បន្ទាប់ពី Will Smith ទះកំផ្លៀងតារាកំប្លែង Chris Rock ដែលនិយាយលេងសើចពីស្ថានភាពជំងឺរបស់ប្រពន្ធលោកគឺ Jada Pinkett Smith វាក៏បានក្លាយជារឿងអាស្រូវដ៏ពេញនិយមបំផុត នៃពានរង្វាន់ Oscars ឆ្នាំនេះ ។

ទន្ទឹមនោះ ក្រុមហ៊ុនធំៗពីរគឺ Sony និង Netflix បានផ្អាករាល់គម្រោងថតជាមួយ Will Smith បន្ទាប់ពីតារាហូលីវូដរូបនេះ ទះកំផ្លៀង Chris Rock ក្នុងអំឡុងពិធីប្រគល់ពានរង្វាន់ Oscar នេះបើយោងតាមអ្នករាយការណ៍របស់ហូលីវូដ។
អ្នកកាសែតនេះ បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រុមហ៊ុន Netflix ថានាយក David Leitch បានចែកផ្លូវពីគម្រោង “Fast and Loose” ដែល Smith បានដើរតួជាមេឧក្រិដ្ឋជនមួយរូប។

បន្ទាប់ពីឧបទ្ទវហេតុនេះ ក្រុមហ៊ុន Netflix បានបិទដោយស្ងាត់ស្ងៀម។ ក្នុងពេលជាមួយគ្នានេះ Sony ក៏ត្រូវបានគេរាយការណ៍ថា ផ្អាករឿង”Bad Boys 4″ ដែលកំពុងតែថតដូចគ្នា។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់ធ្វើអត្ថាធិប្បាយលើរឿង “Emancipation” របស់ Smith ដែលបច្ចុប្បន្នកំពុងដំណើរការផលិត នឹងគ្រោងចាក់បញ្ចាំងនៅឆ្នាំនេះ ប៉ុន្តែកាលបរិច្ឆេទ មិនទាន់ត្រូវបានកំណត់ទេ។

សូមរំលឹកថា បន្ទាប់ពីមានបញ្ហាភ្លាមៗ Will Smith ក៏បានសុំទោសចំពោះឧប្បត្តិហេតុនេះ ហើយប្រកាសលាលែងពីបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្តរបស់ហូលីវូដ ។ ទោះបីជាការសម្រេចចិត្តនេះ មិនមានន័យថា គាត់ត្រូវបានហាមប្រាមពីការតែងតាំង ឬចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ម្ដងទៀតក៏ដោយ តែគាត់នឹងលែងជាសមាជិកបោះឆ្នោតទៀតហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Will Smith ឈប់សម្ដែងឲ្យហូលីវូដ ក្រោយរឿងអាស្រូវទះកំផ្លៀង Chris Rock
ចុចអាន៖តារាសម្ដែងស្រី ថៃ លំដាប់ជួរមុខ ៦ រូប មានរហស្សនាម ជា Queen នៃពិភពម៉ូដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


