ជីវិតកម្សាន្ដ
Will Smith ឈប់សម្ដែងឲ្យហូលីវូដ ក្រោយរឿងអាស្រូវទះកំផ្លៀង Chris Rock
តារាសម្តែង Will Smith បានលាលែងពីបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្តរបស់ហូលីវូដ ដោយនិយាយថា ការទះកំផ្លៀងពិធីករ Chris Rock នៅលើឆាក ក្នុងពិធីប្រគល់ពានរង្វាន់ Oscar ឆ្នាំនេះគឺ រន្ធត់ ឈឺចាប់ និងមិនអាចលើកលែងបានឡើយ ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានក្បត់ការជឿទុកចិត្តរបស់បណ្ឌិតសភា។ ខ្ញុំបានដកបេក្ខភាពនិងអ្នកឈ្នះផ្សេងទៀត នៃឱកាសរបស់ពួកគេដើម្បីអបអរសាទរ និងត្រូវបានអបអរសាទរចំពោះការងារដ៏អស្ចារ្យរបស់ពួកគេ ខ្ញុំពិតជាខូចចិត្តណាស់។ ដូច្នេះខ្ញុំលាលែងពីសមាជិកភាព ក្នុងបណ្ឌិត្យសភាសិល្បៈនិងវិទ្យាសាស្ត្រភាពយន្ត ហើយនឹងទទួលយកផលវិបាកបន្ថែមទៀត ដែលក្រុមប្រឹក្សាភិបាលយល់ថាសមរម្យ ”។

លោក David Rubin ប្រធានសាលាភាពយន្តបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមនេះបានទទួលយកការលាលែងពីតំណែងរបស់ Smith ប៉ុន្តែនឹងបន្តដំណើរការនីតិវិធីវិន័យ ដែលអាចនាំឲ្យមានការដាក់ទណ្ឌកម្មបន្ថែម។ បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៅថ្ងៃទី ១៨ ខែមេសា។

គួររំលឹកដែរថា នៅឯពិធីប្រគល់ពានរង្វាន់អូស្ការកាលពីថ្ងៃអាទិត្យមុន លោកបានឡើងលើឆាកភ្លាមៗ និងវាយ Rock មួយដៃ ក្រោយ Rock បាននិយាយលេងសើច អំពីការលេចមុខភរិយារបស់លោក ។ ប៉ុន្តែមិនដល់មួយម៉ោងក្រោយមក Will Smith បាននិយាយទាំងទឹកភ្នែកនៅលើឆាក នៅពេលដែលគាត់បានទទួលយកពានរង្វាន់តារាសម្ដែងល្អបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវហួសចិត្តមួយចំនួនធំ និងមិនអាចបំភ្លេចបាន ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Oscars
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


