Connect with us

ជីវិតកម្សាន្ដ

ហ្វេនលួចច្រណែន ពេលឃើញ Mai Davika និងគូស្នេហ៍ ផ្អែមល្ហែមជាមួយគ្នាដល់ម្ល៉ឹង

បានផុស

នៅ

ទាក់ទងគ្នាជាង ៤ឆ្នាំ តារាស្រី Mai Davika Horne និងមិត្តប្រុស Ter-Chantwitch Thanasewi ​កាន់តែបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នាទ្វេដង ធ្វើឱ្យអ្នកគាំទ្រលួចច្រណែនសឹងគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ គូស្នេហ៍ Mai-Ter បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជារូបថតដែលពួកគេកំពុងធ្វើការជាមួយគ្នា នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន អមជាមួយសំណេរយ៉ាងកក់ក្ដៅ​។ ក្រោយពេលហ្វេនអានហើយ ពួកគេសុទ្ធតែរំភើបចិត្ត។

នៅលើរូបថតទាំងនោះ Mai Davika បានសរសេរ Caption យ៉ាងផ្អែមថា “ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ធ្វើ​ការ​ជាមួយ​បុរស​នេះណាស់” ។ ភ្លាមៗ សង្សារបណ្ដូលចិត្តរបស់នាងបានចូលទៅខមមិនតបវិញយ៉ាងរ៉ូមែនទិកថា «ធ្វើ​ការងារ​ដែល​យើង​ស្រឡាញ់ ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់» ។  

មិនត្រឹមតែប៉ុណ្ណោះបណ្ដាអ្នកគាំទ្រ នាំគ្នាចូលទៅបញ្ចេញមតិចំអន់ឱ្យគូស្នេហ៍មួយគូនេះយ៉ាងច្រើន មិនថាពួកគេស្រឡាញ់គ្នាច្រើនឆ្នាំហើយក្ដី ពួកគេនៅតែផ្អែមល្ហែមដូចគ្រាដំបូង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកដល់ទឹកដីកម្ពុជាភ្លាម Jannine បង្ហោះរូបសិចស៊ីនៅអាងទឹក បង្អួតហ្វេនឲ្យញាប់ញ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម