ជីវិតកម្សាន្ដ
សាន ផានិត បញ្ចប់បញ្ហាដោយការវេលុយឲ្យអតិថិជនម្នាក់ដែលទៅអុកឡុកក្នុងហាងលក់ស្បែកជើង
ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបន្ទាប់ពីតារាចម្រៀងម្ចាស់បទ “ជាប់វល់” គឺលោក សាន ផានិត បានកើតរឿងរ៉ាវមិនសប្បាយចិត្តក្រោយមានការជជែកគ្នាយ៉ាងតឹងសរសៃក ខណ:ដែលអតិថិជនម្នាក់យកស្បែកជើងដែលទិញទៅប្រើបានប្រហែល១ខែហើយមកប្ដូរយកថ្មីវិញដោយសម្អាងថា ស្បែកជើងអត់ល្អ។

លោក សាន ផានិត កាលនោះបានបង្ហោះសាររៀបរាប់ថា សូមបងប្អូនជួយពិចារណា! មនុស្សអើយមនុស្សជិះឡានទំនើបមនុស្សធូថ្លៃមកអុកឡុកហាងខ្ញុំទាំងព្រឹក ទិញស្បែកជើង១ខែហើយមកសុំដូរវិញ មិនដូរអោយរករឿង ថតហាងខ្ញុំក្នុងបំណងមិនល្អទៀត តែខ្ញុំក៏បានផ្តល់វីដេអូទៅប៉ូលីសហើយដែរ បើសិនជាផុសប៉ះពាល់អាជីកម្មខ្ញុំ ខ្ញុំមិនអាធ្យាស្រ័យអោយឡើយ ទោះក្នុងតំលៃណាក៏ដោយ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក្រោយមកទៀតគេឃើញលោក សាន ផានិត បានបញ្ចេញសារជាថ្មីដោយជ្រើសយកវប្បធម៌សន្តិភាពតាមរយ:ការមិនបង្កបញ្ហាទៀតទេ ដោយលោកសុខចិត្តវេលុយទៅឲ្យអតិថិជនរូបនោះវិញ។ លោក សាន ផានិត បានរៀបរាប់ថា មុននេះបន្តិចគាត់តេមកឡារដាក់ប្រពន្ធខ្ញុំទៀត អ៊ីចឹងតាមសំណើរមហាមិត្តYang Pov ខ្ញុំបានអោយបុគ្គលិកបាញ់លុយជូនគាត់វិញហើយ។

តារាចម្រៀងចាស់វស្សាលោក សាន ផានិត បានបន្តទៀតថា លោកក៏សុំមិនអោយគាត់គាំទ្រទំនិញយើងបន្តទៀតទេដោយសារយើងមិនមានគោលការដូដោះស៊េរីបែបអ៊ីចឹងឡើយ គាត់ទិញស្បែកជើងតាំងថ្ងៃចូលចូលវះកាត់១ខែជាងហើយ។ ក្នុងនោះអ្នកគាំទ្រមួយចំនួនក៏បានផ្តល់ជាយោបល់ដល់លោក សាន ផានិត ដែរថា លោកគួររៀបគោលការណ៍សម្រាប់អ្នកទិញ ធ្វើស្លាកដាក់ក្នុងហាងឬវិក័យបត្រថា រាល់ទំនិញទិញហើយរយៈពេលលើសពីថ្ងៃទិញ ៣ថ្ងៃដោយគ្មានផ្តល់ដំណឹងដល់ម្ចាស់ហាងចាត់ទុកជាអាសារបង់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


