ជីវិតកម្សាន្ដ
សាន ផានិត ៖ ជំនាន់មុនបើដូចឥឡូវប្រហែលអាចទទួលបាន Views 11លានដងក្នុងពេល២៤ម៉ោង
ស្របពេលដែលមួយអំឡុងរយ:ចុងក្រោយនេះ ទស្សនិកជនបានងាកមកចាប់អារម្មណ៍លើវិស័យតារាចម្រៀងរ៉េបដែលមានតារាចម្រៀងវ័យក្មេងរបស់ខ្មែរ ២រូប កំពុងប្រជែងទីផ្សារលើវិស័យមួយនេះនោះ កត់សម្គាល់ដែរថាអ្នកគាំទ្រនិងហ្វេនៗមួយចំនួន បាននាំគ្នាវែកញែកដោយតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញរឿងរ៉ាវនេះផងដែរ។

ទន្ទឹមគ្នានេះ ក៏មានការបញ្ចេញមតិដោយការលើកឡើងផ្សេងៗគ្នាអំពីផ្សារចម្រៀងនាពេលបច្ចុប្បន្នផងដែរ ខណ:មានមតិមួយចំនួនយល់ថា ជាការប្រកួតប្រជែងដើម្បីទាញយកការគាំទ្រ (Views) ពីសំណាក់មិត្តៗយុវវ័យព្រមទាំងមជ្ឈដ្ឋានមហាជន។ ដោយឡែក សម្រាប់តារាចម្រៀងជើងចាស់ដែលអាចចាត់ទុកជាគ្រូ ឬរៀមច្បងសិល្ប:លោក សាន ផានិត បានបញ្ចេញទស្សន:ខ្លីថា ជំនាន់មុនបើដូចឥឡូវប្រហែលអាចទទួលបាន Views 11លានដង ក្នុងពេល ២៤ម៉ោង។
តារាចម្រៀងម្ចាស់បទ “ជាប់វល់” គឺលោកសាន ផានិត បានលើកឡើងជាទស្សន:ដោយខ្លីថា “ជំនាន់មុនបើដូចឥឡូ ឪប្រហែលអាចទទួលបាន Views 11 លានដង24/1 ជួបឪស្គាល់ឪផង”។
ការលើកឡើងរបស់លោក សាន ផានិត នេះ ត្រូវបានគេយល់ថាអាចជាការពិតព្រោះជំនាន់លោក និងតារាចម្រៀងជើងចាស់ឯទៀត គឺមានបទល្បីៗជាច្រើន ប៉ុន្តែគ្រានោះនៅពុំទាន់មានបណ្តាញសង្គមប្រើប្រាស់ដូចពេលបច្ចុប្បន្នឡើយ។ តាមការសង្កេតឃើញបច្ចុប្បន្ននេះ សង្គ្រាមរ៉េបហាក់មានកំដៅផ្ទុះឡើងវិញ បន្ទាប់ពីតារារ៉េបល្បីឈ្មោះ២រូបចាប់ផ្តើមកម្រើកទីផ្សារក្នុងពេលថ្មីៗនេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


