ជីវិតកម្សាន្ដ
លោក សាន ផានិត ប្រតិកម្មតបទៅអ្នករិះគន់អតីតកាលនៃអាជីពចម្រៀងរបស់ខ្លួន
តារាចម្រៀងលោក សាន ផានិត បានសម្តែងការហួសចិត្តនិង ខកចិត្តជាខ្លាំងបន្ទាប់ពីមានការវែកញែករឿង អតីតកាលរបស់ខ្លួន បន្ទាប់ពីលោកបានបង្ហោះរូបមួយសន្លឹករម្លឹកអតីតខ្លួនផងនោះ។

លោក សាន ផានិត បាននិយាយថា ២៤ម៉ោង ផុសទៅក៏ផ្អើលរឿងអតីត ផ្អើលការចងចាំ តាមខមមិនរាប់រយពាន់អនុស្សារីយ៍ដល់ស្ទើរតែរាល់អ្នកវ័យកណ្តាលសព្វថ្ងៃ ដោយសារតែរូបមួយសន្លឹក និងCaption នេះ មានតែលោក ២-៣នាក់ បញ្ចេញមតិមិនឌៀមដាមបទ Copy ។
លោក សាន ផានិត បន្តទៀតថា សំណួរសួរថា បើអ្នកទាំងឡាយត្រឡប់ទៅសមយ័កាលនោះ ៣០ឆ្នាំមុន តើអ្នកមានលទ្ធភាពបង្កើត Original song (Solo Album ច្រៀងម្នាក់ឯង) ឱ្យផ្អើលយុវវ័យជំនាន់នោះបានឬអត់ បង្កើតក្តីស្រមៃដល់យុវជនសម័យនោះខ្លះក៏បានក្លាយជាអ្នកល្បីៗពេលនេះខ្លះបានទេ។
តារាចម្រៀងរូបនេះ ក៏បានរំលឹកពីកំពូលតារាចម្រៀងងារជាឧកញ៉ាមួយរូបផងដែរថា “សម្បីតែប្អូន ខេមរ: សិរីមន្ត ប្រឡង Nesle’ ជាប់ភ្លាម ក៏ធ្លាប់បានសម្ភាសវិទ្យុ FM 103.5 ជាង២០ឆ្នាំមុនដែរ ប្អូនបានសារភាពបង្ហើបក្តីស្រមៃប្អូនតាំងពីតែតូចផ្តើមស្រលាញ់វិស័យមួយនេះ ក៏ដោយសារតែបងសាន ផានិត និងបង ព្រាប សុវត្ថិ ជានិមិត្តរូបផងដែរ ចុះអស់លោ ករិះគន់សើចចំអកខ្ញុំពីរឬបីនាក់ហ្នឹង តើអស់លោកមានបានក្លាយជា idol បង្កើតក្តីស្រមៃជូនដល់បុគ្គលជោគជ័យណាមួយ? ៕ អត្ថបទ៖ ចាន់រ៉ា



-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


