ជីវិតកម្សាន្ដ
សាន ផានិត រម្លឹករឿងមុនរៀបការធ្លាប់ចូលវត្តស្វែងរកផ្លូវធម៌ ៤ ឆ្នាំ ដោយមិននឹកស្មានជីវិតមានថ្ងៃនេះ
តារាចម្រៀងជើងចាស់ម្ចាស់បទ”ទូរស័ព្ទប្រាប់ផង” លោក សាន ផានិត បានចេញមករម្លឹកពីរឿងអតីតកាលរបស់ខ្លួនប្រាប់អ្នកគាំទ្រថា លោកធ្លាប់ត្រូវបានប្រពន្ធបញ្ជូនឲ្យចូលវត្តស្វែងរកផ្លូវធម៌ប្រមាណជា ៤ ឆ្នាំ ដោយមិននឹកស្មានជីវិតអាចមានថ្ងៃនេះវិញឡើយ។

លោក សាន ផានិត បានប្រៀបធៀបរវាងអតីតកាលរបស់ខ្លួន និងខ្សែជីវិតអតីតតារារ៉េប RuthKo ដែលទើបចែកឋានថ្មីៗ នេះថា «RuthKo ម្តាយបញ្ជូនទៅបារាំង ដើម្បីផ្លាស់ប្ដូរ ខ្ញុំមុនរៀបការប្រពន្ធបញ្ជូនទៅវត្តស្វែងរកផ្លូវធម៌ Ruthko ប្រហែល ៣ ឆ្នាំ ខ្ញុំប្រហែល ៤ ឆ្នាំ»។

តារាចម្រៀងលោក សាន ផានិត បន្តទៀតថា លោកចាំបានគឺវាបានរលាយហិនហោចខ្ទេចខ្ទី សូម្បីតែជីវិតក៏មិនដែលបានគិតថាមានថ្ងៃមួយនេះ ពេលនេះ ម៉ោងនេះ បានកំពុងតែអង្គុយស៊ែរ និងសរសេរ Caption បន្តអ៊ីចឹងដែរ …។

លោក សាន ផានិត និយាយថា «ស្តាប់ទៅខ្ញុំក៏មិនស្តាយក្រោយដែរ ដោយសារពួកយើងអាចដើរចេញពីរបត់មួយនោះបាន និងហ៊ាននិយាយត្រង់យកវាជាបទពិសោធចែករំលែកមកទល់សព្វថ្ងៃ អ្វីដែលខ្ញុំនៅស្តាយ និងអាណិតតែម្យ៉ាងគត់អាណិតស្តាយមនុស្សជុំវិញខ្លួនមួយចំនួននៅតែបន្តប្រមាថរើសអើងខ្សឹបខ្សៀវបន្តគិតអវិជ្ជមាន សូម្បីតែខ្ញុំពេលនេះម៉ោងនេះបន្ទាប់ពី ១០ ឆ្នាំ កន្លងផុត»។

សូមរម្លឹកដែរថា កាលពីថ្មីៗ នេះដែរ តារាចម្រៀងលោក សាន ផានិត បានប្រតិកម្មសម្ដែងការហួសចិត្ត និងខកចិត្តជាខ្លាំង ក្រោយមានការវែកញែករឿងអតីតកាលរបស់ខ្លួន បន្ទាប់ពីលោកបានបង្ហោះរូប ១ សន្លឹក រម្លឹករឿងអតីតកាលខ្លួនផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


