ជីវិតកម្សាន្ដ
Taew Nataporn បង្ហាញខ្លួនឈុតអាវដៃតូច អ្នកគាំទ្រសរសើរថាស្អាត
តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” បង្ហាញខ្លួនក្នុងឈុតអាវដៃតូចលើស្មា ធ្វើឲ្យអ្នកគាំទ្រ រួមទាំងមនុស្សដែលមកចូលរួមកម្មវិធី តាមសម្លឹងមើលនាងមិនដាក់ភ្នែកសោះឡើយ។


ការបង្ហាញខ្លួនរបស់តារាសម្ដែង Taew Nataporn គឺស្ថិតក្នុងកម្មវិធី VICKTEERUT Autumn/Winter 2022 Hazy Ground Collection ដែលសំលៀកបំពាក់នេះដែរ បានភ្ជាប់មកជាមួយភាពសិចស៊ីខ្លាំង ខណៈអ្នកសារព័ត៌មានគ្រប់គ្នា សម្រុកថតរូបនាងយ៉ាងលឿនផងដែរ។ បន្ថែមពីនេះ Taew ក៏ឈរបង្អួតពីរាងកាយដ៏រឹងមាំ នៅពីក្រោយការតស៊ូហាត់ប្រាណ រួមទាំងការថែទាំស្បែកដ៏រលោងនេះដូចគ្នា។ ចំណែកម៉ូដសក់វិញ នាងធ្វើយ៉ាងសាមញ្ញ តែស្អាតខ្លាំងសមនឹងការផាត់មុខស្ទាយបែបកូរ៉េ។



យ៉ាងណាមិញ ក្រោយតារាថៃ Taew Nataporn បង្ហាញសម្រស់ក្នុងឈុតខ្មៅនេះរួចមក ហ្វេនៗនិងមហាជនដែលចូលរួមសុទ្ធតែសរសើរនាងពេញមាត់ៗ និងឲ្យពិន្ទុលើតារាស្រីរូបនេះ១០លើ១០តែម្ដង។ ទន្ទឹមគ្នានេះដែរ សូម្បីតែគូស្នេហ៍មហាសេដ្ឋីរបស់នាង ក៏លួចប្រច័ណ្ឌខ្លះៗដែរ ក្រោយសង្សារសំណព្វស្លៀកឈុតបញ្ចេញដើមទ្រូងបែបនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកដឹកនាំរឿងម្នាក់ ចេញមុខទម្លាយខ្ទេចខ្ទី ពីចំណូលតារាថៃ ដែលបង្អួតឡានទំនើបៗ និងផ្ទះវីឡា
ចុចអាន៖YaYa ខ្មាសអៀនខ្លាំង ពេលកំពុងថតរូបជាមួយតារាប្រុសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


