ជីវិតកម្សាន្ដ
អ្នកដឹកនាំរឿងម្នាក់ ចេញមុខទម្លាយខ្ទេចខ្ទី ពីចំណូលតារាថៃ ដែលបង្អួតឡានទំនើបៗ និងផ្ទះវីឡា
លោក Adam Chalermchatri Yukol គឺជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូបក្នុងប្រទេស បានចេញមុខបង្ហោះសារ ពន្យល់ពីប្រាក់ចំណូលរបស់តារាប្រុស-ស្រី ក្នុងវិស័យសិល្បៈថៃខ្ទេចខ្ទីគ្មានសល់។

នៅក្នុងសំណេរដ៏វែងអន្លាយរបស់អ្នកដឹកនាំរូបនេះ បានពន្យល់យ៉ាងក្បោះក្បាយថា តារាម្នាក់មិនអាចមានលទ្ធភាពទិញរថយន្តស៊េរីទំនើបៗ ២-៣ ក្នុងមួយឆ្នាំបានទេ លើកលែងតែការទូទាត់ណាមួយត្រូវបង់រំលស់ប៉ុណ្ណោះ។ ម៉្យាងវិញទៀត បើតួសម្ដែងម្នាក់ក៏មិនអាច សង់ផ្ទះវីឡា៤-៥ ទិញឡានស្ព័រ៤-៥ ធ្វើដំណើរទៅក្រៅប្រទេស២-៣ដងក្នុងមួយត្រីមាស ហើយនោះ សុទ្ធតែមិនមែនជាការពិត។ ពួកគេមានលុយបែបនេះ ដរាបណាពួកគេរកស៊ីក្រៅប្រទេស ឬលួចលាក់ធ្វើរឿងណាមួយ។
លោក Adam ក៏បានពន្យល់បន្ថែមទៀតថា ភាពយន្តថៃមួយត្រូវចំណាយថវិកាពី១០ទៅ៣០លានបាត បើតួសម្ដែងម្នាក់ទទួលបាន៥រឿង ត្រូវចំណាយពេល ៧៥ថ្ងៃដើម្បីចាក់រឿង ហើយប្រហែល៥លានបាតក្នុងមួយរឿង ដែលវាមិនទំនងទាល់តែសោះថា នឹងមានតួសម្តែងម្នាក់រកបានចំនួននេះ ក្នុងមួយរឿង ២៥ លានបាត ដើម្បីទិញឡានទំនើប (Super Car) មួយ។
ទន្ទឹមនោះដែរ បើតួម្នាក់លេងមួយរឿង ក្នុងមួយភាគតម្លៃខ្ពស់បំផុតគឺ២ ម៉ឺនបាត (តួសម្តែងថៃល្បីៗ ទើបអាចបានចំណូលនេះ) បើថត៥រឿង រយៈពេលថតប្រហែល៤០ថ្ងៃក្នុងមួយរឿង (១៦ភាគក្នុងមួយរឿង) វាត្រូវចំណាយពេល២០០ថ្ងៃទៀត សរុប១៥លានបាត សរុប២រឿងគឺ២៧៥ថ្ងៃ ៤០លានបាត បានន័យថា បើចង់យកផ្ទះមួយទៀតតម្លៃ ១០-២០លាន ត្រូវធ្វើការហត់បន្តិច ហើយប្រសិនបើអ្នកទៅក្រៅប្រទេសរយៈពេល៥ ថ្ងៃ ៣ ដងរៀងរាល់ត្រីមាស វានឹងមានរយៈពេល ៤៥ថ្ងៃនៅបរទេសក្នុងមួយឆ្នាំ មិនរាប់បញ្ចូលពិធីជប់លៀង EDM ធំៗ ៥-១០ ដងក្នុងមួយឆ្នាំឡើយ។ នេះគឺថាប្រសិនបើអ្នកចង់មានលុយ សម្រាប់ការចំណាយផ្សេងទៀតផងដែរ។ អ្នកត្រូវតែធ្វើអ្វីផ្សេងទៀតស្របគ្នា។

ប៉ុន្តែប្រសិនបើការងារមិនច្រើនទេ មិនខ្លាំងនោះទេ តម្លៃនេះមិនខ្លាំងដូចគ្នា ហើយក៏មិនអាចស្ថិតក្នុងឧស្សាហកម្មដែលសម្បូរជាងមហាសេដ្ឋីបានដែរ។ វាមិនដែលថា មនុស្សអាយុជាង២០ឆ្នាំសោះ បែរមានលុយច្រើនទិញអ្វីក៏បាន។ ទោះយ៉ាងណា គ្មានមធ្យោបាយបម្រុងរថយន្តទំនើប ២-៣ គ្រឿង ឬសង់ផ្ទះច្រើន ឬអាចធ្វើដំណើរទៅបរទេសបានយ៉ាងស្រួល បើពួកគេមិនធ្វើរឿងណាមួយ ក្រៅពីវិស័យសិល្បៈ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខតារាសម្ដែងជើងចាស់ ថៃ ៤ រូប ប៉ះគ្នាក្នុងកម្មវិធីមួយ
ចុចអាន៖YaYa ខ្មាសអៀនខ្លាំង ពេលកំពុងថតរូបជាមួយតារាប្រុសម្នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


