ជីវិតកម្សាន្ដ
យ៉ែម សំអូន ប្រកាសជំហរមិនចូលចិត្តការអែបអប យកមុខមាត់ដើម្បីតែភាពហ៊ឺហារក្លែងក្លាយ
តារាចម្រៀងជើងចាស់លោក យ៉ែម សំអូន សុខៗបានដាច់ចិត្តទម្លាយពីអតចរិតពិតរបស់ខ្លួនប្រាប់ទៅដល់អ្នកគាំទ្រ និងមហាជនថា ជីវិតដែលលោកមិនចូលចិត្ត គឺការអែបអបយកមុខមាត់ដើម្បីតែភាពហ៊ឺហារក្លែងក្លាយ។ ការលើកឡើងរបស់លោក យ៉ែម សំអូន បានធ្វើឲ្យមហាជនលើកសរសើរគ្រប់គ្នា ។

បើតាមការកត់សម្គាល់តារាចម្រៀងលោក យ៉ែម សំអូន បច្ចុប្បន្នហាក់មានការមមាញឹកខ្លាំងលើអាជីពសិល្ប: ជាពិសេសគឺមុខរបររកស៊ីផ្ទាល់ខ្លួនព្រោះថា លោកក៏មានក្រុមតន្រ្តីសម័យផ្ទាល់ខ្លួន និងទទួលបានការគាំទ្រជាបន្តបន្ទាប់ពីមហាជនគ្រប់មជ្ឈដ្ឋាន។ ដោយសារតែកត្តានេះហើយទើបជម្រុញឲ្យតារាប្រុសរូបនេះកាន់តែមានជីវភាពធូធារ និងហ៊ឺហារមិនចាញ់មិត្តភក្តិរួមជំនាន់ទេ។

ដោយឡែកបើងាកមកចាប់អារម្មណ៍អំពីសម្តីលើកឡើងនូវការតាំងចិត្តរបស់លោក យ៉ែម សំអូន វិញបានបញ្ជាក់ជំហរថា «វាហត់បន្តិចមែនប៉ុន្តែប្រើចំណេះដឹង និងសមត្ថភាពការងាររបស់ខ្លួនដែលមានដើម្បីចំណូលខ្លួនឯង គឺពិតជាមានសេចក្ដីសុខ សេរីភាព ប្រកបដោយសេចក្ដីថ្លៃថ្នូរ នេះគឺខ្ញុំ ជីវិតដែលមិនចូលចិត្តការអែបអបយកមុខមាត់ដើម្បីតែភាពហ៊ឺហាក្លែងក្លាយនោះឡើយ វាជ្រុងមួយនៃជីវិតក្នុងសង្គមឥឡូវនេះ»។

ជាមួយគ្នានេះតារាប្រុសលោក យ៉ែម សំអូន ក៏បាននិយាយនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះដែរថា កុំចាំដល់ពេលដែលរាងកាយមកដែលត្រូវគេយកត្រឡប់ទៅវិញហើយបន្សល់ទុកកេរ្តិ៍ឈ្មោះស្អុយអាសោច ដល់វង្សត្រកូលនោះព្រោះជីវិតមានតែម្ដងទេ ត្រូវចេះសោយសុខ និងធ្វើអ្វីទៅតាមសមត្ថភាពដែលខ្លួនឯងមានកុំរស់ជាមួយនឹងសម្ដី ហើយនិងការគិតរបស់អ្នកដទៃ មកបំផ្លាញជីវិតខ្លួនឯងអី យកឈ្នះការខឹង ដល់ការមិនតបខឹង ស្ងៀមជាជាងស្រដី។
គេសង្កេតឃើញថា លោក យ៉ែម សំអូន អំឡុងពេលមួយរយ:ចុងក្រោយនេះ គឺកាក់កបខ្លាំងជាមួយនឹងការកើបលុយពីវិថីសិល្ប:។ មិនតែប៉ុណ្ណោះលោក យ៉ែម សំអូន ក៏ត្រូវបានគេចាត់ទុកថា ជាតារាជើងចាស់ដែលរក្សាបានប្រជាប្រិយភាពខ្លាំងទៀតផង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


