ជីវិតកម្សាន្ដ
ភ្នាក់ងារ Kim Tae Hee ចេញមុខបកស្រាយ ក្រោយធ្លាយរឿង Rain ក្បត់ចិត្តភរិយា
ក្រោយធ្លាយពាក្យចចាមអារ៉ាមថា តារាសម្ដែង Jung Ji-hoon ឬ Rain កំពុងលួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកលេងកូនហ្គោលម្នាក់ ភ្លាមៗភ្នាក់ងាររបស់ Kim Tae Hee ក៏បានឆ្លើយតប និងបកស្រាយលម្អិត។

នៅថ្ងៃទី ០៦ ខែតុលា សារព័ត៌មាន Chosun Ilbo បានបង្ហាញការសន្ទនាតាមទូរស័ព្ទជាមួយភ្នាក់ងាររបស់តារាសម្ដែង Kim Tae Hee ដោយពន្យល់ថា “ពាក្យចចាមអារ៉ាមគឺគ្មានមូលដ្ឋាន” ហើយបន្ថែមថា “យើងមិនមានជំហរនិយាយទេ ព្រោះវាជារឿងទាំងស្រុង ដោយគ្មានមូលដ្ឋានច្បាស់លាស់សោះ។”
ទីភ្នាក់ងារនេះក៏បានពន្យល់បន្ថែម “នៅពេលដែលនាងឮពាក្យចចាមអារ៉ាម Kim Tae Hee បានសើចយ៉ាងខ្លាំង។ ដោយសារតែវាមិនសមហេតុសមផលសោះ ហើយនាងបាននិយាយថា នាងមិនដែលឃើញកីឡាករវាយកូនហ្គោលអាជីពដែលត្រូវបានសម្គាល់ថា ជានរណាម្នាក់នោះទេ។ Kim Tae Hee ថា នាងកំពុងតែរវល់ណាស់!”

ដោយឡែក ទីភ្នាក់ងាររបស់ Rain ក៏បានចេញមុខប្រកាសថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ប្រឆាំងនឹងពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានថា តារាចម្រៀងរូបនេះបានបោកប្រាស់ប្រពន្ធរបស់លោក គឺ Kim Tae Hee និងលួចមានទំនាក់ទំនងជាមួយអ្នកលេងហ្គោលម្នាក់។ ទន្ទឹមនោះ ភ្នាក់ងាររបស់តារាទាំងពីរនេះ ប្រកាសកាត់ទោសអ្នកផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះថែមទៀតផង។

គួរបញ្ជាក់ដែរថា កាលពីដើមសប្ដាហ៍នេះ មានពាក្យចចាមអារ៉ាមរឿងតារាល្បីមួយរូបបានបោកប្រពន្ធ ត្រូវបានទស្សនាវដ្ដី ‘Woman Sense’ ចុះផ្សាយដោយដាក់ចំណងជើងធំៗថា «កំពូលតារា»រៀបការជាមួយនារីល្បីដែលមានសម្រស់ស្រស់ស្អាតនិងភាពវៃឆ្លាត តែគាត់កំពុងបោកប្រាស់ប្រពន្ធរបស់គាត់ ជាមួយកីឡាករវាយកូនហ្គោលអាជីព ‘A’ ។ ពាក្យចចាមអារ៉ាមក៏ចោទទៀតថា “កំពូលតារា” មានផ្ទះល្វែងដាច់ដោយឡែកពី ‘A’ ហើយធ្លាប់ត្រូវបានប្រពន្ធរបស់គាត់ឃើញនិងព្រមានគាត់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បណ្ដាញអ៊ីនធឺណិត លើកសរសើរ Sandara Park ថា ជាតារាកូរ៉េមានម៉ូដប្លែកពីគេ
ចុចអាន៖បាត់មុខយូរ តួឯកស្រី F4 កូរ៉េ ដើរលើកម្រាលព្រំក្រហម ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


