ជីវិតកម្សាន្ដ
បាត់មុខយូរ តួឯកស្រី F4 កូរ៉េ ដើរលើកម្រាលព្រំក្រហម ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង
ក្រោយបាត់មុខមួយរយៈធំ តារាសម្ដែង Goo Hye Sun បានបង្ហាញខ្លួនក្នុងរ៉ូបពណ៌ខ្មៅ ដើរលើកម្រាលព្រំក្រហមម្សិលមិញ កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជនប្រុស-ស្រី។


តារាស្រីរូបនេះ បានបង្អួតសម្រស់ដ៏ចាស់ទុំ និងសុភាពរាបសារ ជាមួយនឹងរ៉ូបដៃវែងដ៏ស្រស់ស្អាត ដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ខណៈពេលដែលនាងបានដើរលើកម្រាលព្រំក្រហមនៃពិធីបើកមហោស្រពភាពយន្តអន្តរជាតិ Busan លើកទី២៧ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលភាពយន្ត Hae Eun ទីក្រុង Daegu កាលពីរសៀលថ្ងៃទី៥ ខែតុលា កន្លងទៅ។


លើសពីនេះ គឺរូបរាងរបស់នាងប្រែប្រួលច្រើន ដែលកាលពីមុនគេឃើញតួឯកស្រីក្នុងរឿង “កន្លង់បាក់ស្លាប កុលាបបាក់ទង” រូបនេះមានរាងស្វែលស្អាត និងជាអាយដលរបស់ស្រីៗជាច្រើន។


ដោយឡែកតារាសម្ដែង Goo Hye Sun ក៏ធ្លាប់បានពន្យល់នៅលើ Instagram របស់នាងថា “ខ្ញុំឡើងទម្ងន់បន្តិច ដោយសារខ្ញុំទទួលរងនូវភាពតានតឹងជាច្រើននាពេលថ្មីៗនេះ” ការបង្ហោះនេះគឺឆ្លើយតបទៅនឹងអ្នកនិយមលេងអ៊ីនធឺណិត ដែលតែងតែរិះគន់នឹងរូបរាងដ៏ធាត់របស់តារាស្រីរូបនេះ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខយូរ តួឯកស្រី F4 កូរ៉េ ដើរលើកម្រាលព្រំក្រហម ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង
ចុចអាន៖បណ្ដាញអ៊ីនធឺណិត លើកសរសើរ Sandara Park ថា ជាតារាកូរ៉េមានម៉ូដប្លែកពីគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


