ជីវិតកម្សាន្ដ
Ice Preechaya វិលមកវិញបញ្ចេញស្នាមសាកលើដងខ្លួន កាន់តែសិចស៊ី
បន្ទាប់ពីស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈមួយរយៈធំ តារាសម្ដែងស្រី Ice Preechaya ស្រាប់តែលេចមុខលើបណ្ដាញអ៊ីនធឺណិត ស្វាគមន៍ហ្វេនៗដែលរង់ចាំនាងអស់ពេលជាយូរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តួឯកស្រីក្នុងរឿង “I Fine Thank You Love You” វិលចូលសិល្បៈវិញ ព្រមទាំងបង្ហោះរូបសិចស៊ីក្នុងឈុតប៊ីគីនីបញ្ចេញស្នាមសាកលើដងខ្លួន តាមរយៈ Instagram ផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងខេបសិនដ៏ទាក់ទាញចង់បញ្ជាក់ប្រាប់អ្នកគាំទ្រថា “Im back baby @angelysbalek #ABWomen” ។

ជាមួយគ្នានោះដែរ មិត្តភ័ក្ដិក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រជាច្រើនមានការរំភើបចិត្តជាខ្លាំង ក្រោយបានឃើញវត្តមាន Ice Preechaya វិលមកវិញ។ ក្នុងនោះម្នាក់ៗខមិនខុសៗគ្នាថា ពេលណាទើបនាងវិលមកសម្ដែងវិញ ឬបាត់មុខយូរមកវិញកាន់តែសិចស៊ី មើលលែងស្គាល់ហើយ។ យ៉ាងណាមិញ ក៏មានអ្នកលាន់មាត់សរសើរពីសម្រស់នាងបន្ទាប់កែសម្ផស្សរួច កាន់តែមើលលែងស្គាល់ ខុសគ្នាឆ្ងាយតាំងពីមុនចូលសិល្បៈមកម្លេះ។


សូមបញ្ចាក់ថា Ice Preechaya ជាតារាស្រីដ៏ស្រស់ស្អាត និងស៊ិចស៊ីខ្លាំងក្នុងវិស័យសិល្បៈ បន្ទាប់ពីលេចមុខសម្ដែងក្នុងរឿង “Lieutenant Opas” លើកដំបូង តែមិនទាន់ទទួលបានភាពល្បីល្បាញឡើយ។ នាងមានគេស្គាល់ច្រើន និងកាន់តែមានកេរ្តិ៍ឈ្មោះសុះសាយ ក្រោយសម្ដែងក្នុងរឿង “ATM: Er Rak Error” និងរឿង”I Fine Thank You Love You”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍ផ្អែមល្ហែម Davika-Ter ចាប់ដៃគ្នាថតរូបថ្ងៃ Halloween ម្សិលមិញ ប្លែកភ្នែកទស្សនិកជន
ចុចអាន៖ឆ្នាំមាសពិតៗ តួឯកប្រុសរឿង “មន្តស្នេហ៍ក្រមុំកូនកាត់” ឈ្នះពានរង្វាន់បុរសឆ្នើមប្រចាំឆ្នាំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


