ជីវិតកម្សាន្ដ
សិល្បៈចម្រុះពិសេស ៥ របាំ រង់ចាំបង្ហាញវត្តមានក្នុងពិធីជប់លៀងធំ នៃកិច្ចប្រជុំកំពូលអាស៊ាន
ក្នុងនាម ព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានរៀបចំសិល្បៈបុរាណ សម័យ និងសហសម័យ ចំនួន ៥ របាំ ដើម្បីសម្ដែងទទួលស្វាគមន៍ប្រមុខរដ្ឋ និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួម ពិធីជប់លៀងធំ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅថ្ងៃទី១១ មានព្រឹត្តិការណ៍ធំគឺ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ អញ្ជើញចូលរួមផងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំកម្មវិធី២ ទី១ គឺច្រៀងគោរពទង់អាស៊ាន ទី២ គឺសម្ដែងរបាំបង្កើតថ្មី ឈ្មោះថា របាំស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។

បណ្ឌិត គឹម ពីនន់ មានប្រសាសន៍បន្តថា ចំពោះព្រឹត្តិការណ៍ធំបំផុត គឺ Gala Dinner ជាពិធីជប់លៀងធំ ក្រសួងវប្បធម៌ទទួលរៀបចំសិល្បៈចម្រុះ មានក្រុមសិល្បករ និងតន្ត្រីករជាង ២០០នាក់ និងការប្រគុំតន្ត្រីដោយមានតារាចម្រៀងល្បីៗ ដែលច្រៀងទាំងភាសាខ្មែរ និងភាសាអង់គ្លេស។ ចំពោះការសម្ដែងសិល្បៈមានទាំង របាំក្បាច់បុរាណ របាំប្រពៃណី របាំសហស្សសម័យ ដែលសម្ដែងដោយសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដូចជា៖

របាំអប្សរា

របាំផ្លិតមិត្តភាព

របាំរំដួលបុប្ផាកម្ពុជា

របាំគ្រុឌ

របាំមិត្តភាពដោយមានបញ្ចូលឆៃយ៉ាំ របាំព្រាបសន្តិភាព ជាដើម។
គួរបញ្ជាក់ថា Gala Dinner នឹងរៀបចំនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៩ និង ៣០នាទី ដល់ម៉ោង ២១ និង៣០នាទី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC (Overseas Cambodian Investment Corporation)។ ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន មានព្រឹត្តិការណ៍អម គឺមហោស្រពវប្បធម៌អាស៊ាន ប្រធានបទ “មហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព”។ ក្នុងនោះ កម្ពុជា នឹងយកទម្រង់សិល្បៈចម្រុះ ដែលមានចំណងជើងថា “មហាភារតៈ” សម្ដែង នៅថ្ងៃទី១០ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៦ នៅមហោស្រពចតុម្មុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


