ព័ត៌មានអន្ដរជាតិ
ប្រមុខការទូតអាមេរិក នឹងចូលរួមកិច្ចប្រជុំអាស៊ានក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ី
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវការលើកដំបូងនៅតំបន់អាស៊ី ដោយធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១០-១១ខែកក្កដា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។

យោងតាមក្រសួងការបរទេសអាមេរិក លោក Rubio មានគោលបំណងធានាឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោនចំពោះតំបន់អាស៊ី បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ជាច្រើនខែកន្លងមកនេះ បានផ្ដោតសំខាន់តែលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Tammy Bruce បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់អាស៊ីក្នុងនាមជារដ្ឋមន្ត្រីការបរទេស លោក Rubio ផ្តោតលើការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជំរុញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី បើកចំហ និងមានសុវត្ថិភាព»។
នៅប្រទេសម៉ាឡេស៊ី កាលវិភាគរបស់លោក Rubio មានដូចជា៖
- ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសសមាជិកទាំង១០របស់អាស៊ាន
- ជំនួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីម៉ាឡេស៊ី
- ការពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជា ពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និងសន្តិសុខក្នុងតំបន់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន។
អំឡុងទស្សនកិច្ចនៅទីក្រុងគូឡាឡាំពួ លោក Rubio ក៏នឹងជួបជាមួយសមភាគីរុស្ស៊ី និងចិនផងដែរ គឺលោក Sergei Lavrov និងលោក Wang Yi៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


