ជីវិតកម្សាន្ដ
Minho សមាជិកក្រុម SHINee នឹងចេញអាល់ ប៊ុមទោលដំបូង នៅខែក្រោយនេះ
ផលិតកម្ម SM Entertainment បានប្រកាស Minho សមាជិកក្រុម SHINee កំពុងរៀបចំអាល់ប៊ុមទោលដំបូងរបស់លោជាមួយនឹងគោលដៅនៃការចេញផ្សព្វផ្សាយនៅក្នុងខែធ្នូនាពេលខាងមុខនេះ។

មុខនឹងចេញអាល់ប៊ុមទោលនេះ Minho ធ្លាប់ចេញបទចម្រៀងទោលផ្សេងៗដូចជា បទ’I’m Home’, បទ’Heart Break’ ក៏ដូចជាបទចម្រៀងទោលជប៉ុន បទ’Romeo and Juliet’ និង បទ’Falling Free’ តាមរយៈ SM Station ។ ទោះជាយ៉ាងណាក៏ដោយប៊ុមទោលរបស់ Minho គឺជាអាល់ប៊ុមទោលដំបូងក្នុងរយៈពេល ១៤ ឆ្នាំចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់លោកនៅក្នុងវិស័យ K POP ។

ការចេញផ្សាយអាល់ប៊ុមទោលដំបូងនេះបានធ្វើឱ្យ Minho ក្លាយជាសមាជិកទី ៥ និងចុងក្រោយរបស់ SHINee ដែលចេញអាល់ប៊ុមទោល បន្ទាប់ពីសមាជិក Key និង Taemin ក៏ដូចជា Onew បានចេញអាល់ប៊ុមទោលជាផ្លូវការនឹងលើកដំបូងរបស់ពួកគេរៀងខ្លួនកាលពីពេលកន្លងទៅនេះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Hyein សមាជិកក្រុម NewJeans បង្ហាញភាពលេចធ្លោ លើទស្សនាវដ្តី Vogue Korea
ចុចអាន៖តារាស្រី ១០ រូប ជាប់ឈ្មោះមុខស្អាតបំផុតក្នុងពិភព K-POP នាឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


