ជីវិតកម្សាន្ដ
ផលិតកម្ម YG ច្រានចោលរឿង Bobby សមាជិកក្រុម iKON មិនបន្តកុងត្រា
ផលិតកម្ម YG បានច្រានចោលនូវសេចក្តីរបាយការណ៏ដែលបានប្រកាសថា Bobby សមាជិកក្រុម iKON នឹងចាកចេញពីក្រុមដោយមិនបន្តកុងត្រាទៀតជាមួយផលិតកម្ម។

នៅថ្ងៃទី ១៥ នេះ ខាងផលិតកម្ម YG Entertainment ដែលជាភ្នាក់ងាររបស់ក្រុម iKON បានប្រាប់ទៅសារព័ត៌មាន Joy News 24 ជាផ្លូវការរបស់ខ្លួនដោយនិយាយថា “សេចក្តីរបាយការណ៍អំពីការផុតកំណត់កិច្ចកុងត្រារបស់ Bobby គឺគ្មានមូលដ្ឋានច្បាស់លាស់នោះទេ” ។ ការប្រកាសនេះបានធ្វើឡើង ក្រោយពេលមានប្រព័ន្ធផ្សព្វផ្សាយបានប្រកាសថា Bobby កំពុងតែស្វែងរកផលិតកម្មថ្មី បន្ទាប់ពីកិច្ចកុងត្រាលោកជាមួយ YG Entertainment ត្រូវបានបញ្ចប់។

គួររំម្លឹកដែរថា Bobby ជាសមាជិកក្រុម iKON បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ដែលគេស្គាល់លោកក្នុងនាមជាអ្នករ៉េបនាំមុខប្រចាំក្រុមសម្រាប់ចង្វាក់ហ៊ីបហប នេះជាឆ្នាំទី ៨ ចាប់តាំងពីបង្ហាញខ្លួនដំបូងពេលនេះ ហើយបច្ចុប្បន្នកុងត្រារបស់លោកកំពុងតែជិតផុតកំណត់ផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖BLACKPINK ក្លាយជាក្រុមចម្រៀងស្រី K pop ដំបូងគេ ឈ្នះពានរង្វាន់ MTV EMAs ចំនួន ២
ចុចអាន៖Jungkook សមាជិកក្រុម BTS នឹងសម្តែងក្នុងពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


