ជីវិតកម្សាន្ដ
Taylor Swift ឈ្នះពានរង្វាន់កំពូល នៅក្នុងកម្មវិធី AMA ម្សិលមិញ
កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ តារាចម្រៀងប៉ុប Taylor Swift បានឈ្នះពានសិល្បករឆ្នើមប្រចាំឆ្នាំ (Artist of the Year) ពីកម្មវិធី American Music Awards (AMA) ដែលពានរង្វាន់មួយនេះបានទទួលដោយសារការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលុបរបស់អ្នកគាំទ្រទូទាំងពិភពលោក។

បន្ទាប់ពីផ្អាកចេញអាល់ប៊ុមរយៈពេល ៣ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ កាលពីខែតុលាកន្លងទៅ តារាចម្រៀង Taylor Swift បានចេញអាល់ប៊ុម Midnight ជូនអ្នកគាំទ្រ ដែលទន្ទឹងចាំអស់ពេលជាយូរ ខណៈអាល់ប៊ុមនេះ បានធ្វើឱ្យនាងបន្តប្រជាប្រិយភាពឱ្យឈរនៅលំដាប់កំពូលដដែល និងនាំឱ្យតារានាងឈ្នះពានរង្វាន់ដ៏មានកិត្តិយសពី AMA នេះឆ្នាំទៀតផង។

ក្រោយពីឈ្នះពានរង្វាន់ ម្ចាស់បទ “You Belong With Me” រូបនេះបានទម្លាយអារម្មណ៍ពិត នៅលើឆាកក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅទីក្រុង Los Angeles ថា នាងមិនរំពឹងឡើយថាខ្លួននឹងទទួលបានរង្វាន់សិល្បៈករឆ្នើមប្រចាំឆ្នាំ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ Taylor Swift មិនដែលត្រលប់ទៅផ្ទះវិញដោយដៃទទេឡើយ ពោលគឺនាងតែងតែឈ្នះពានរាល់ឆ្នាំតែម្ដង ហើយក្នុងឆ្នាំខ្លះតារាស្រីរូបនេះ ឈ្នះពានបីបួនតែឯងទៀតផង ស្របពេលដែលឆ្នាំ២០២២នេះ បន្ទាប់ឈ្នះពានសិល្បករឆ្នើមប្រចាំឆ្នាំ នាងបានក្លាយជាម្ចាស់ពានរង្វាន់ AMA សរុបចំនួន ៤៨ពានរង្វាន់ រាប់តាំងពីនាងចូលសិល្បៈមក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៩ អាថ៌កំបាំងធ្វើឲ្យ Taylor Swift ជោគជ័យខ្លាំងដល់បច្ចុប្បន្ន
ចុចអាន៖ ដឹងតម្លៃសំបុត្រចូលមើលការប្រគុំតន្ត្រីរបស់ Taylor Swift ហើយ មហាជនចំហមាត់ធ្លុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


