ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ បំផុសយុវជនខ្មែរបរិច្ចាគម្នាក់ ១ ដុល្លារ ដើម្បីមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី
ដើម្បីជាការចូលរួមលើកស្ទួយ និងគាំទ្រនូវសម្បត្តិវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ តារាសម្ដែង និងជាគ្រូគុនល្បុក្កតោល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ បានចេញមុខអំពាវនាវដល់មហាជន ក៏ដូចជាយុវជនខ្មែរ ឲ្យចូលរួមបរិច្ចាគថវិកាម្នាក់ ១ ដុល្លារ សម្រាប់មហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី។

ប្រាកដណាស់មហាជនពិតជាស្គាល់ច្បាស់ហើយ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលកន្លងមកតែងតែបង្ហាញវត្តមានក្នុងតួអង្គវាយទាត់ធាត់តាមរយៈខ្សែភាពយន្តខ្មែរស្ទើរគ្រប់រឿង។

កញ្ញា ពេជ្រ ចរណៃ ក៏ត្រូវបានទស្សនិកជន និងអ្នកគាំទ្រកត់សម្គាល់ថា នាងតែងបង្ហាញខ្លួនជាមួយនឹងកិច្ចការងារជួយសង្គមជាច្រើនផងដែរ ដោយកាលនោះ ចរណៃ បានរំលេចខ្លួនចុះជួយប្រជាពលរដ្ឋជួបការខ្វះខាត កុមារកំព្រា ចាស់ជរាជាដើម។ ទង្វើនេះទទួលបានការសរសើរ និងលើកទឹកចិត្តច្រើន។

ជាមួយគ្នានេះ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ក៏ចេញមកបំផុស និងប្រកូកប្រកាសដោយអំពាវនាវដល់អ្នកគាំទ្រ ព្រមទាំងមហាជនខ្មែរចូលរួមបរិច្ចាគថវិកាម្នាក់ ១ ដុល្លារ ដើម្បីមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី ដែលនឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។ កញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា សូមពុកម៉ែបងប្អូនជួយបរិច្ចាគ ១ ដុល្លារម្នាក់ ដើម្បីមហោស្រពល្ខោនយុវជនកម្ពុជា-អាស៊ី។

តារាស្រី ពេជ្រ ចរណៃ បានបន្ថែមថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍យុវជនមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំង ១៣ ប្រទេស ហើយនាងខ្ញុំ នឹងចូលរួមជាយុវជនស្ម័គ្រចិត្តក្នុងការសម្ដែងបង្ហាញក្បាច់គុនល្បុក្កតោនៅថ្ងៃទី ២៧ ខែវិច្ឆិកានេះ នៅខេត្តសៀមរាប បងប្អូនទាំងអស់គ្នាក៏អាចចូលរួមទស្សនាបានដែរ ដោយសេរី។

សូមបញ្ជាក់ដែរថា តារាសម្ដែង និងជាគ្រូបង្ហាត់គុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ) នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ និងល្ខោនខោលផងដែរ។

សកម្មភាពនេះ តារាស្រី ពេជ្រ ចរណៃ កន្លងមក តែងទទួលបានការសរសើរ លើកទឹកចិត្ត និងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាពយន្ត និងក្បាច់គុនបុរាណខ្មែរ(ល្បុក្កតោ) ដោយសារហេតុផលនេះហើយទើបថ្មីៗនេះ កញ្ញា បានសម្ដែងមោទនភាពចំការគាំទ្រយ៉ាងផុស ផុលពីមហាជនទូទៅ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


