ជីវិតកម្សាន្ដ
តុលាការព្រមឱ្យ Pinky ទទួលបានសិទ្ធិនៅក្រៅឃុំ តែត្រូវគោរពតាមលក្ខខណ្ឌ ៤ចំណុច
កាលពីព្រឹកម្សិលមិញនេះ តុលាការបានបើកសវនាការលើសំណុំរឿងឆបោកប្រាក់របស់ក្រុនហ៊ុនអនឡាញ FOREX 3 D ក្នុងនោះក៏មានវត្តមានចុងចោទ Pinky Savika រួមជាមួយម្តាយ និងបងប្រុសរបស់នាងផងដែរ។

តារាសម្តែង Pinky ដែលជាចុងចោទ ក្នុងសំណុំក្ដីឆបោកប្រាក់ ត្រូវបានមេធាវីធានាឱ្យនៅក្រៅឃុំ ដោយដាក់មូលប្បទានប័ត្រចំនួន ៥លានបាតជាប្រាក់តម្កល់។ ក្រោយការស្នើសុំធានាពីមេធាវី តុលាការព្រហ្មទណ្ឌបានពិចារណា និងបង្គាប់ឱ្យដោះលែងតារាស្រីរូបនេះ ជាបណ្ដោះអាសន្ន ដោយព្រមឱ្យបង់ប្រាក់ធានាចំនួន ៥លានបាត (ប្រហែល ១៤១,០០០ដុល្លារអាមេរិក) រួមនឹងលក្ខខណ្ឌសំខាន់ៗចំនួន៤ ដូចខាងក្រោម៖

១. ហាមធ្វើដំណើរចេញក្រៅពីព្រះរាជាណាចក្រថៃ។
២. ប្រសិនបើមានការផ្លាស់ប្តូរទីលំនៅ ត្រូវតែជូនដំណឹងទៅតុលាការ ក្នុងរយៈពេល ៧ថ្ងៃមុន។
៣. បង្ហាញមុខរាយការណ៍ទៅតុលាការជារៀងរាល់ខែ រហូតដល់មានការផ្លាស់ប្តូរ។
៤. ជូនដំណឹងទៅការិយាល័យអន្តោប្រវេសន៍។
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Naphat សារភាពត្រង់ៗ បាក់ចិត្តស្រឡាញ់ Baifern ដោយសារចំណុចមួយនេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


