ជីវិតកម្សាន្ដ
Naphat សារភាពត្រង់ៗ បាក់ចិត្តស្រឡាញ់ Baifern ដោយសារចំណុចមួយនេះ
ក្រោយប្រកាសចិត្តស្នេហ៍ទៅលើ Baifern Pimchanok តារាសម្ដែង Nine Naphat បានទម្លាយត្រង់ៗឥតលាក់លៀមថា ខ្លួនលង់ស្រឡាញ់នាង ដោយសារនាងមានចំណុចពិសេសមួយ គឺនាងជាមនុស្សខ្វល់ខ្វាយពីអ្នកជុំវិញខ្លួន។

រឿងរ៉ាវស្នេហារវាងកំពូលតារាសម្ដែង Baifern និង Naphat កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ហើយម្នាក់ៗពិតជាចង់ដឹងណាស់ថា តើអាយដលទាំងពីរដួងផ្ដើមស្រឡាញ់គ្នាពីពេលណា និងដោយសារមូលហេតុអ្វី។

ឆ្លើយតបទៅនឹងចម្ងល់នេះ សាមីខ្លួនខាងប្រុសបានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានទាំងអឹមអៀនថា លោកមិនដឹងខ្លួនស្រឡាញ់ Baifern ពីពេលណាមកឡើយ គ្រាន់តែដឹងថាក្រោយពីត្រឡប់មកពីទីក្រុង Milan ប្រទេសអ៊ីតាលី វិញលោកស្រាប់តែយល់ថា ជីវិតរបស់លោកមិនអាចចអត់វត្តមានរបស់ Baifern នោះទេ។

នៅពេលសួរដល់ចំណុចទាក់ទាញដែលនាំឱ្យតួឯកប្រុសរឿង “Friend Zone” រូបនេះ បាក់ចិត្តស្រឡាញ់ Baifern លោកសារភាពថា មកពីនាងជាមនុស្សយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួន និងតែងតែខ្វល់ខ្វាយពីអារម្មណ៍អ្នកដទៃជានិច្ច។ ជាចុងក្រោយ តារាប្រុសវ័យ ២៦ឆ្នាំរូបនេះ និយាយថា លោកចង់ឱ្យជីវិតគូរបស់លោកបញ្ចប់ទៅដូចក្នុងខ្សែភាពយន្តរឿង “Friend Zone” អ៊ីចឹង គឺតួឯកទាំងពីរបានជួបគ្នា ហើយសាងគ្រួសារយ៉ាងមានក្ដីសុខ៕










ប្រែសម្រួលល៖ សន្យា
ចុចអាន៖ ហ្វេនស្រងាកចិត្ត ក្រោយលោក Nawat ប្រកាស Engfa មិនអាចរួមការងារជាមួយ Jackson
ចុចអាន៖ ដៃគូ ៤រូប សក្តិសមឥតទាស់ជាមួយ Baifern អ្នកគាំទ្រចង់ឱ្យសម្ដែងរួមគ្នាម្ដងហើយម្ដងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


