ជីវិតកម្សាន្ដ
ស្ថានភាព Pinky ក្រោយចេញពីមន្ទីរឃុំឃាំង ថ្ងៃដំបូង
បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលជាង ៣ខែ ពេលនេះតារាសម្តែងស្រីដ៏ល្បីឈ្មោះ Pinky Savika បានធានាឱ្យនៅក្រៅឃុំ ដោយត្រូវតម្កល់ប្រាក់ ៥លានបាត និងត្រូវគោរពតាមលក្ខខណ្ឌចំនួន ៤ចំណុច ដែលតុលាការដាក់ឱ្យអនុវត្តជាកំហិត។

ក្រោយឡើងសវនាការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសំណុំរឿងឆបោកប្រាក់ ចុងចោទ Pinky Savika ត្រូវមេធាវីការពារក្ដី ធានាឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈម្សិលមិញនេះ នាងបានចេញពីពន្ធនាគារហើយ។
នៅម៉ោង ៧:១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា Pinky បានចាកចេញពីមន្ទីរឃុំឃាំង ដោយបានឡើងជិះរថយន្ត Fortuner ពណ៌ស មានបុរសម្នាក់ និងស្រ្តីម្នាក់ មកទទួលនាងចេញទៅ។ អ្នកសារព័ត៌មានឆ្មក់បានរូបថតប៉ុន្មានសន្លឹក មុនពេលនាងចេញផុតពីមន្ទីរឃុំឃាំង ដែលគេបានឃើញ Pinky ពាក់អាវពណ៌ស មានឆ្នូតពណ៌ខៀវវែង ពាក់ម៉ាស អង្គុយនៅពីក្រោយ។ ជាមួយគ្នាដែរ នាងបានលើកដៃជម្រាបសួរអ្នកសារព័ត៌មាន និងមហាជន ដោយបញ្ចេញស្នាមញញឹមដាក់គ្រប់គ្នាផងដែរ។ ចំពោះស្ថានភាពរបស់ Pinky យ៉ាងណាទៀតនោះ អ្នកសារព័ត៌មាន នៅមិនទាន់អាចជួបសម្ភាសន៍នាងផ្ទាល់ ឬមនុស្សជិតដិតបាននៅឡើយទេ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ តុលាការព្រមឱ្យ Pinky ទទួលបានសិទ្ធិនៅក្រៅឃុំ តែត្រូវគោរពតាមលក្ខខណ្ឌ ៤ចំណុច
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


